Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថបង្ក្រាបរថយន្តដឹកឈើ 5 គ្រឿងចេញពីខេត្តស្ទឹងត្រែង

spot_img

ស្ទឹងត្រែង: កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ដែលដឹកចេញពីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី 6 ខែធ្នូឆ្នាំ 2020។
ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារឹមចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថស្នាក់ការការពារសន្តិសុខ 710 បង្ក្រាបនៅត្រង់ចំណុចអូរព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើដងផ្លូវជាតិលេខ 7។
ក្រោយពីបង្ក្រាបបានភ្លាម ខាងកម្លាំងអាវុធហត្ថប្រគល់ជូនឱ្យរដ្ឋជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង ចាត់វិធានការតាមផ្លូវច្បាប់។

សមត្ថកិច្ចដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា រថយន្តប្រភេទសាំយ៉ុងដឹកគ្រឿងសង្ហារឹមចំនួន 5 គ្រឿងខាងលើនេះ តែងតែដឹកជញ្ជូនអនុផលព្រៃឈើកែច្នៃ ចេញពីរោងសិប្បកម្មមួយកន្លែងឈ្មោះហ្វឿង នៅភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ម្ចាស់សិប្បកម្មឈ្មោះខាងលើនេះ និងរោងសិប្បកម្មដ៏ធំនៅក្នុងក្រុងស្ទឹងត្រែង ដែលសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់សង្ស័យពាក់ព័ន្ធផលប្រយោជន៍។ ចំពោះការដឹកជញ្ជូនឈើដែលប្រមូលទិញ ពីប្រភពខុសច្បាប់។ រថយន្តតូចម៉ូតូរ៉ឺម៉កដឹកពីភូមិសាស្ត្រផ្សេងៗ ចូលទៅកែច្នៃក្នុងសប្បកម្ម ធ្វើពាក់កណ្ដាលសម្រេច រួចហើយដាក់រថយន្តបន្តទៅលក់នៅក្រុងភ្នុំពេញ៕ រក្សាសិទ្ធិដោយ៖សុខុម

spot_img
×