Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​វាយ​សម្លាប់​ក្មេងស្រី​សិស្សសាលា​ម្នាក់ បណ្តែត​ទឹកទន្លេ​

spot_img

​កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​។

​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ១៧​និង​៣០ នាទី ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ៥ នាក់ មធ្យោបាយ​រថយន្ត ១ គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ និង​ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់ ១-​ឈ្មោះ កាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ថ្គោល ឃុំ​ផ្សារ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ២-​ឈ្មោះ លន សុខ​ឡូត ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជាប់​សង្ស័យ ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។​
​វត្ថុតាង​ដកហូត​រួមមាន : ទូរស័ព្ទ ២ គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា យុវតី​រងគ្រោះ​ខាងលើ​ឈ្មោះ ឡាំ រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​បរិបូណ៌ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ យុវតី​រងគ្រោះ​បាន​ត្រឡប់​មកពី​រៀន​វិញ ហើយ​ក៏បាន​បើកកាណូត​បា​ឡា​ស្មាច់ ជូន​មិត្តភក្តិ​ទៅផ្ទះ​ដូច​សព្វដង ។ លុះដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល មិនឃើញ​នាង​ត្រឡប់មកផ្ទះ​វិញ​ឡើយ ធ្វើឱ្យ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ ហើយក៍​តាមរក​គ្រប់​ទីក​កន្លែង នៅតែ​មិនឃើញ ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃទី​៤ ខែធ្នូ ក៏បាន​ប្រទះឃើញ​សព​នាង​អណ្តែត​ទឹក​នៅ​ចំណុច​ផ្លូវ​ថ្មី និង​បានឃើញ​កាណូត​បា​ឡា​ស្មាច់​ដែល​នាង​ជិះ​នៅ​មិន​ឆ្ងាយ​ពី​សព​យុវតី​រងគ្រោះ​ប៉ុន្មាន ។ ប៉ុន្តែ​កាណូត​បា​ឡា​ស្មាច់ សល់​តែ​សំបក​កាណូត​បា​ឡា ចំណែក​ម៉ាស៊ីន បាន​បាត់​មិនដឹង​ទៅណា​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ សមត្ថកិច្ច​នគរបាល ស្រុក ខេត្ត បាន​ទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ ហើយ​បាន​សន្និដ្ឋាន​បឋម​ថា យុវតី​រងគ្រោះ​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​បានគេច​បាត់ ។ ទោះបីជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ នេះ​គ្រាន់តែ​ការសន្និដ្ឋាន​បឋម​តែប៉ុណ្ណោះ នឹង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ជុំវិញ​ករណី​យុវតី​រងគ្រោះ​បាត់​ខ្លួន​មួយ​យប់ ស្រាប់តែ​ប្រទះឃើញ​សព​អណ្តែត​ទឹក​បែបនេះ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×