Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្តអគ្គិសនី ឆេះ​តូប​ជួសជុល​ម៉ូតូ​សល់​តែ​ផេះ​

spot_img

​ភ្នំពេញ ៖ តូប​ជួសជុល​ម៉ូតូ​មួយកន្លែង ត្រូវបាន​ឆ្លង​ចរន្ត​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​តែ​ផេះ​
​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ផ្លូវ​បេតុង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ តូប​ខាងលើ​ត្រូវបាន​ម្ចាស់​បិទតូប​ចាក់​រួច ចេញទៅ​ក្រៅ​បាត់ លុះ​មកដល់​វេលា​កើតហេតុ ស្រាប់តែ​ឃើញ​មាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ ហុយ​ចេញពី​ខាងក្នុង​មក​ក្រៅ ទើប​នាំគ្នា​បង្ក​ការភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​អន្តោ​គម​ន៍​ភ្លាមៗ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់ មក​បាញ់​ពន្លត់​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា តូប​ខាងលើ​សង​ដោយ​ស័ង្កសី និង​រង​ការខូចខាត​សម្ភារ​មួយចំនួន តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​នោះទេ​។ ចំណែក​មូលហេតុ​នោះ មកពី​ឆ្លង​ចរន្តអគ្គិសនី ចេញពី​ប្រអប់​ជាប់​បង្គោល​ភ្លើង​ជាប់​នឹង​តូប​នោះ​៕ រក្សា​សិទ្ធិ​ដោយ ៖ សា​មេ​ត​

spot_img
×