Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​បន្ត​ផ្តល់​ម៉ាស​ចំនួន​៤​ម៉ឺន និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង ជូន​ស្នងការ​នគរបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​

spot_img

​ភ្នំពេញ​៖ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​៦​ខែធ្នូ នេះ​លោក​អភិបាល​រាជធានី​ក៏បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​គោលដៅ​នៃ​ស្តុ​ប​នីមួយ ខណៈ​កងកម្លាំង​ទាំងអស់​កំពុង​ពង្រាយ​ក្នុង​ចែក​ម៉ាស​ជូន​អ្នកដំណើរ​និង​បំពង​សំឡេង​តាម​ឧ​គ្ឃោ​សន​ស័ព្ទ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​រាជធានី​បានបញ្ជាក់​ឲ្យ​ដឹងថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស មីក្រូ​សម្រាប់​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​លោក​បាន​បន្ត​ចែក​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ចំនួន​២២​គោលដៅ​នៅតាម​ស្តុ​ប ដើម្បី​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ពិសេស​ប៉ូលិស​ចរាចរណ៍​ធ្វើ​ការចែក​បន្តទៅ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ដែល​មិន​ពាក់​ម៉ាស​។ ចំណែក​មីក្រូ​បំពង​សំឡេង ក៏បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ព្រម​គ្នា​ផងដែរ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ចូលដល់​សហគមន៍​ហើយ​នោះ​។​

ចំពោះ​គោលដៅ​សំខាន់ៗ​ទាំង ២២ មានដូចជា គោលដៅ ១ – ស្តុ​ប BKC ២- ស្តុ​ប ពេទ្យ​ចិន​៣- ស្ត​ប បូកគោ ៤- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​៥- ស្តុ​ប​អង្គឌួង ៦- ស្តុ​ប​ក្រសួង​អប់រំ ៧- ស្តុ​ប​ជលផល​៨- ស្តុ​ប ក្តាន់​ពីរ ៩- ស្តុ​ប អាងទឹក ១០ – ស្តុ​ប​ចេនឡា ១១- ស្តុ​ប​ទួល​សង្កែ ១២- ស្តុ​ប កាំ​កូ ១៣- ស្ពាន​អាកាស​៧​មករា ១៤- ស្តុ​ប ២០០៤​កែង​ទ្រុងមាន់​១៥- ស្តុ​ប​២០០៤ កែង ២៧១ ,១៦- ស្តុ​ប ២៧១ កែង ៣៧១, ១៧- ស្តុ​ប​ស្ពានដែក ។​

​គោលដៅ​ក្នុង​ខណ្ឌ​ចំនួន​៥ រួមមាន​៖១- ខណ្ឌទួលគោក ស្តុ​ប​ផ្សារ​ដើម​គរ ២- ខណ្ឌ​៧​មករា ស្តុ​ប​នាង​គ​ង្ហី​ង ៣- ខណ្ឌដូនពេញ ស្តុ​ប​នាគ​បាញ់​ទឹក​៤- ខណ្ឌចំការមន ស្តុ​ប​បឹងត្របែក ៥- ខណ្ឌ​បឹង​កេងកង ស្តុ​ប​វត្ត​មហាមន្ត្រី ។​

ចំពោះ​ខ្លឹមសារ​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​គឺ​សូម​ពុក ម៉ែ អ៊ំ ពូ មីង និង​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ សូមមេត្តា​អនុវត្តន៍​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់​ខ្លួន ដូចជា​៖ ពាក់​ម៉ាស​ជាប្រចាំ​ទោះ​ទៅ​ទីកន្លែង​ណាក៏ដោយ លាង​សម្អាត​ដៃ និង​សាប៊ូ ឬ​អាល់កុល​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា​ឲ្យ​បាន​ឆ្ងាយ មិន​ទៅ​ទីកន្លែង​ដែល​ការប្រមូលផ្ដុំ ។​

​សង្ឃឹមថា ពុក ម៉ែ អ៊ំ ពូ មីង និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ និង​ចូលរួម​នូវ​វិធានការ​ទាំងនេះ ដើម្បី​សុខភាព​យើងទាំងអស់គ្នា​និង​សូម​ធ្វើដំណើរ​ដោយ​សុវត្ថិភាព ។​

គួរ​បញ្ជាក់ថា​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ដំណាក់កាល​កូ​វីដ​-១៩​នេះ សម្តេច​បានផ្តល់​ម៉ាស មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​លាន​ម៉ាស​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ទិញ​ម៉ាស​យកមកប្រើ​ប្រាស់ ចែក​អ្នកដំណើរ​តាម​ដងផ្លូវ​។​បន្ថែម​ពីលើ​នេះ​ទៀត​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង កែលម្អ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​១ គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល សម្រាប់​រយៈពេល​១៥​ថ្ងៃ មានន័យថា ក្នុង​១​ថ្ងៃ​២​ម៉ឺន​រៀល​ថែមទៀត ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×