Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់​បៀរ​ នៅ​ចំណុច​ភូមិ​ឈើទាល​ជ្រុំ , នាយប៉ុស្តិ៍​នគរបាល ធ្វើលិខិត​កោះហៅ ធ្វើការ​អប់រំ និង​កិច្ចសន្យា​បញ្ឈប់​

spot_img

​ត្បូងឃ្មុំ​៖​ប្រជាពលរដ្ឋ​រាយការណ៍​ភ្លាម​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់​(​បៀរ​)​ភ្លាមៗ​ដែរ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​០០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​មក អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ថា មាន​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​បៀរ​)​ក្នុងភូមិ រួចមក លោក​វរសេនីយ៍ទោ ស៊ាន ម៉េង​ស៊ា អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ កម្លាំង​ចំនួន ៥​នាក់ ចុះបង្ក្រាប​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់​(​បៀរ​) នៅ​ចំណុច​ភូមិ​ឈើទាល​ជ្រុំ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ ដកហូត​វត្ថុតាង​រួមមាន​៖ បៀរ​ចំនួន​០១​ហ៊ូ កន្សែង​ក្រាល​ចំនួន​០១ រី​អ្នកលេង និង​ឯ​ម្ចាស់ផ្ទះ បាន​ឲ្យ​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ធ្វើលិខិត​កោះហៅ ធ្វើការ​អប់រំ និង​កិច្ចសន្យា​បញ្ឈប់​។​
​សូមកុំ​ប្រព្រឹត្ត​អំពើ​ល្បែងស៊ីសង​ខុសច្បាប់​ដែល​សង្គម​ស្អប់ខ្ពើម​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×