Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត​កម្ពុជា ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី «​ការពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការកសាង​និង​រក្សា​សន្តិភាព​៖​ពី​ការប្តេជ្ញាចិត្ត​រហូតដល់​លទ្ធផល​»

spot_img

​ភ្នំពេញ​៖​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី «​ការពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការកសាង​និង​រក្សា​សន្តិភាព​៖​ពី​ការប្តេជ្ញាចិត្ត​រហូតដល់​លទ្ធផល​» នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​រួម​របស់​ឯកឧត្តម ផាម ប៊ិ​ញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោកជំទាវ Phumzile Mlambo-Ngcuka អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ (​អ​.​ស .​ប​) និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​UNWOMEN ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូ ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី “​ការពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការកសាង​និង​រក្សា​សន្តិភាព​៖​ពី​ការប្តេជ្ញាចិត្ត​រហូតដល់​លទ្ធផល​” នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​នៅក្នុង​សុន្ទរកថា​បើក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​បញ្ជាក់​អំពី​ការកើនឡើង នូវ​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​ស្ត្រី ក្នុងការ​រួមចំណែក​ដ​ល់​ការកសាង​សង្គម​ដែល​យុត្តិធម៌ មាន បរិ​យា​ប័ន្ន ប្រកបដោយ​វិបុលភាព និង​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក​។ ឯកឧត្តម នឹង​គូសបញ្ជាក់​អំពី គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង ការផ្តល់អំណាច​ដល់​ស្ត្រី ហើយនឹង​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ចំពោះ​សមភាព និង​សមធម៌​យេនឌ័រ​។ ឯកឧត្តម ក៏​នឹង​ផ្តល់​អនុសាសន៍​ជាក់ស្តែង​និង​អាច​អនុវត្តបាន​មួយចំនួន​ដល់ សន្និសីទ​អន្តរជាតិ​ខាងលើ ផងដែរ​។​

​លោកជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កិច្ចការនារី ក៏​នឹង​អញ្ជើញ​ចូលរួម​តាម ប្រព័ន្ធ​វីដេអូ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នីមួយៗ​នៃ​សន្និសីទ​នេះ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។​

​ព្រឹត្តិការណ៍​សកល​នេះ មាន​គោលបំណង​ជំរុញ​ការកសាង​សន្តិភាព​ឆ្លើយតប​នឹង​យេនឌ័រ ព្រមទាំង​ស្ដាប់​ការចូលរួម​ដ៏​មាន​សារសំខាន់​របស់​ស្ត្រី និង​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការកសាង​សន្តិភាព ដោយ​រួមបញ្ចូល​ទាំង​យេនឌ័រ​។ នៅក្នុង​ឱកាស​នៃ​សន្និសីទ​នេះ ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​មកពី​អ​.​ស​.​ប និង​ប្រទេស​ជា​សមាជិក​អ​.​ស​.​ប​. អង្គការ​អន្តរជាតិ​និង​តំបន់ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​ស្ត្រី​ប្រតិបត្តិ​ករ​កសាង​សន្តិភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត នឹងធ្វើ​ការឆ្លុះបញ្ចាំង​ពី បទពិសោធន៍​របស់​ស្ត្រី​នៅក្នុង​ដំណើរការ​ចូលរួម​កសាង​សន្តិភាព ក៏ដូចជា​ពិនិត្យ​នូវ​គម្លាត​យេនឌ័រ ក្នុងពេល​បច្ចុប្បន្ន និង​ការប្តេជ្ញាចិត្ត​ដើម្បី​ព​ន្លឿ​ន​សកម្មភាព​ក្រោយ ឆ្នាំ​២០២០៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×