Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ សែន បញ្ជាក់ជូន​ជនរួមជាតិ​ថា មិនមាន​ការស្នើសុំ​ដាក់​ប្រទេស ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល ឬមួយ​ផ្នែក​ណា​ឡើយ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នឹងមិន​មានការ​ស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល ឬមួយ​ផ្នែក​ណា​នោះឡើយ​។​

​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវ​ការណ៍ នៅ​យប់​ថ្ងៃទី ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា “​ព្រឹក​មិញ ខ្ញុំ​បាន​និយាយ​ដល់​ការត្រៀម​បំរុង​ទុក​នូវ​លិខិត​នានា ដើម្បី​នឹង​សុំ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ក្នុងពេល​ជាមួយគ្នា ខ្ញុំ​ក៏បាន​បញ្ជាក់ថា ខ្ញុំ​មិន​ចង់​ទៅដល់​ចំណុច​
​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ដែល​ខ្ញុំ​ស្នើសុំ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​ជំនួស​វិញ​”​។​

​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​ទៀតថា ពេញ​មួយ​ថ្ងៃនេះ ការ​បំ​ភ្លើ​ស​នានា​បានកើត​ឡើង​ថា នឹងមាន​ការបិទ​ប្រទេស​ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​បំផុស​ឱ្យ​មនុ​ស្សទិញ​ទំនិញ​ត្រៀម​ទុក​។ ចំពោះមុខ​ពាក្យភូតកុហក​បែបនេះ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​នឹងមិន​មានការ​ស្នើសុំ​ដាក់ ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល​ឬមួយ​ផ្នែក​ណា​នោះឡើយ ហើយក៏​នឹងមិន​មានការ​ចេញ​បទបញ្ជារ​ឱ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ភូតកុហក់​របស់​ជន​អាក្រក់​នោះដែរ​។​

“​ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​កុំ​ភ័យ​ស្លន់ស្លោ និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល See Less សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×