Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន​២​នាក់​ទៀត ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»

spot_img

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានបញ្ជាក់​ជាថ្មី ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» និង​មិនមាន​អ្នកជា​សះស្បើយ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​។​

ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​រ​ចំនួន​២​នាក់ ជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​បុរស​ជនជាតិខ្មែរ​ឈ្មោះ អ៊ុ តារា អាយុ ២១​ឆ្នាំ មាន អាសយដ្ឋាន​ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាប់ ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ចំណែក​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្ត្រី​រូបនេះ​ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zendo បឹង​កេងកង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង​២០​និង​៣០​នាទី​យប់ (​ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ​)​។​
​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង “ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ​២០២០ ចំនួន​១០៧​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប មាន​ចំនួន ៥២៣​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​) ។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ២២៨​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះ ពាល់​សរុប​ទាំងអស់​បាន​ចំនួន ១១,៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខ ភាព​ចាក់អង្រែ​។

​ម្យ៉ាងវិញទៀត សូមអ្នក​ប៉ះពាល់​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ទាំងអស់ អញ្ជើញ​ទៅ ធ្វើតេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជា ពលរដ្ឋ​ដែលជា​អ្នក​ប៉ះពាល់ និង​នៅតាម​មន្ទីរ​សុខាភិបាល​រាជ​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ទី កន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​)៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×