Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​គ្មាន​ដំណោះស្រាយ បុរស​ម្នាក់​ដេក​លើ​ចិញ្ចើមផ្លូវ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ប្រពន្ធ ដែល​បាន​ស្លាប់​ដោយសារ​…

spot_img

​តាមរយៈ​ការ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Thanakorn Janplang (​ថា​ណា​ខន ចាន​ផ្លាង​) បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ដ៏​រំជួលចិត្ត​មួយ បង្ហាញ​រូបភាព​បុរស​ម្នាក់​ដេក​នៅលើ​ចិញ្ចើមផ្លូវ​ច្រមុះជ្រូក នៃ​ផ្លូវ​ប្រសព្វ​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ ដោយនៅ​ក្បាល​ដំណេក​របស់គាត់​ដាក់តាំង​រូបថត​ប្រពន្ធ និង​ស្លាក​សរសេរថា​៖ «​ប្រពន្ធ​របស់ខ្ញុំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ឡាន​បុក ស្លាប់​អស់​រយៈពេល​២​ខែ​មកហើយ ប៉ុន្តែ គ្មាន​ភាគី​ណា​ទទួលខុសត្រូវ​សោះឡើយ សូម្បីតែ​ផ្តល់​លុយ​របស់​ធ្វើ​បុណ្យសព​ក៏​គ្មាន​ដែរ​»​។ ហេតុនេះ គាត់​ធ្វើបែបនេះ គឺ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ប្រពន្ធ​របស់គាត់​។​

​បុរស​រូបនេះ​មានឈ្មោះ ឆូ​ក​ឆៃ អាយុ ៣៦ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា ពីមុន​គាត់​ជាជាង​ភ្លើង ប៉ុន្តែ ឥឡូវនេះ គាត់​គ្មាន​ការងារ​ធ្វើ​នោះទេ ដោយ​បញ្ហា Covid-19​។ គាត់​បន្តថា នៅ​ថ្ងៃកើតហេតុ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ កូនប្រុស​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​របស់គាត់​ទៅធ្វើ​ការ​នៅ​ហាង​មួយ​ក្បែរផ្លូវ​ប្រស​ប់ឡាដ​ប្រាវ ។ តែ​ជា​អកុសល ខណៈ​ពួកគេ​កំពុងធ្វើដំណើរ​សុខៗ ស្រាប់តែ​ឡានក្រុង​១​គ្រឿង​បើក​មកពី​ក្រោយ​បុក​ពួកគេ​យ៉ាង​ពេញទំហឹង ហើយ​បន្ត​កិន​ផ្តាច់ជីវិត​ប្រពន្ធ​របស់គាត់​នៅនឹងកន្លែង​តែម្តង​។​

​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង លោក ឆូ​ក​ឆៃ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស ផា​ហូ​យូ​ស៊ីន ដែល​បាន​ហៅ​ភាគី​បង្ក​មក​សួរនាំ​ផងដែរ​។ នៅពេលនោះ ប៉ូលិស​ក៏បាន​ឲ្យ​គាត់​រៀបចំ​បុណ្យសព​ប្រពន្ធ​សិន​ទៅ ហើយ​គាត់​ក៏បាន​ដឹក​សព​ប្រពន្ធ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​នៃ​ខេត្ត រ៉​យ​អ៊ី​ត ខណៈ​អ្នកបើកបរ​ឡានក្រុង​បង្ក​ក៏បាន​ទៅ​ចូលរួម និង​សុំ​ការ​អភ័យទោស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​។ ប៉ុន្តែ បញ្ហា​នេះ​ក្រោយមក​ស្រាប់តែ​ស្ងាត់ឈឹង​តែម្តង ដោយ​គ្មាន​ការទទួលខុសត្រូវ​ពី​ភាគី​បង្ក​ឡើយ ខណៈ​ប៉ូលិស​ដែល​បាន​ទទួលយក​រឿងនេះ បែរជា​និយាយថា​មិនអាច​ធ្វើទៅ​រួច​។​

​លោក ឆូ​ក​ឆៃ បន្តថា ដោយសារតែ​គាត់​ក្រ ហើយ​គ្មាន​អ្នក​ទីពឹង ហេតុនេះ គាត់​ក៏បាន​សម្រេចចិត្ត​មក​ដេក​នៅលើ​ចិញ្ចើមផ្លូវ​បែបនេះ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ប្រពន្ធ​របស់គាត់ ចាប់ពី​ម៉ោង ៦ ល្ងាច កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។​

​តែ​យ៉ាងណា ប៉ូលិស​នៅ​ទីនោះ ដោយសារតែ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់ ពួកគេ​ក៏បាន​នាំ​គាត់​ទៅកាន់​ប៉ុស្តិ៍​ទាំងយប់ ដើម្បី​សួរនាំ​ព័ត៌មាន​លម្អិត និង​ធ្វើការ​ស៊ើបអង្កេត​លើ​បណ្តឹង​របស់លោក ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុងករណីនេះ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×