Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចាប់ជំរិត ៣នាក់ ទៅតុលាការ

spot_img

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្សយ័ជាជនបរទេសចំនួន ៣រូប ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ្វើណេត ឬអនឡាញ ក្រោយពេល សមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

របាយការណ៍ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យលើករណីបទល្មើសខាងលើនេះ មានឈ្មោះ៖ ឈ្មោះ ហង់ យ៉ុង់សឹង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ឈ្មោះ សាុង យើថាវ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ ប្រាក់ ស៊ុបឆៃ ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិថៃ។

ក្នុងនោះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរឹបអូសយកវត្ថុតាងដកហូតបានរួមមាន៖ ប្រាក់ដុល្លារ សហរដ្ឋអាមេរិកចំនួន ២០៩៣៦ដុល្លារ កុំព្យូទ័រលេបថប ២គ្រឿង ទូរស័ព្ទដៃ ៥គ្រឿង ព្រមទាំងឯកសារ និងសម្ភារ:មួយចំនួនទៀត៕ ដែន សីមា

spot_img
×