Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ កិច្ចប្រជុំ​កំពូល នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ នឹង​ពិនិត្យឡើងវិញ ពី​វឌ្ឍនភាព​ដែល​សម្រេចបាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​។
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩ ហើយ​ដែល​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថង​លូន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​អញ្ជើញ​អម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។​

​ក្រោម​មូលបទ «​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់ និង​ភាពរឹងមាំ​» កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩ នឹង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​នាពេល​អនាគត ជាពិសេស​លើ​វិធី និង​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ ACMECS លើ​គ្រប់​វិស័យ​ដែល​នឹង​ដើរតួនាទី​ជា​ក្របខណ្ឌ​សាមគ្គីភាព​ដ៏​សំខាន់ សម្រាប់​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ពិធី​ផ្ទេរតំណែង​ប្រធាន​កិច្ចប្រជុំ​កំពូល ACMECS ពី​ប្រទេស​កម្ពុជា ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១០ ធ្វើឡើង​ក្រោម​មូលបទ «​ការលើកកម្ពស់​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សមាហរណកម្ម​តំបន់​» នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​សមិទ្ធផល​នានា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ និង​កំណត់​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ CLMV ដោយ​ពិចារណា​ទៅលើ​វិបត្តិ​សុខភាព​ពិភពលោក ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​ផែនការ​ស្តារ​ប្រទេស​ខ្លួន​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ​នៅពេល​បន្ទាប់​។​

​កិច្ចប្រជុំ​កំពូល CLV DTV លើក​ទី​១១ នឹង​ពិនិត្យឡើងវិញ ពី​វឌ្ឍនភាព​ដែល​សម្រេចបាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ព្រមទាំង​ពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ សេដ្ឋកិច្ច និង​សង្គម រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ជាពិសេស លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕​រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×