Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ចាប់ផ្តើម​បើកទទួល​ការ​កក់​បន្ទប់​នៅ​ខែមករា​ខាងមុខនេះ​

spot_img

​សណ្ឋាគារ ផ្កាយ​៥ លំដាប់​អន្តរជាតិ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បានចាប់ផ្តើម​បើកទទួលការ​កក់​របស់​ភ្ញៀវ​ចាប់ពី​ថ្ងៃទី​១៥ មករា ២០២១ ខាងមុខ​នេះហើយ​។​
​ភ្ញៀវទេសចរ អ្នកជំនួញ ទាំង​ជាតិ និង​អន្តរជាតិ​អាច​កក់​បន្ទប់​នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដែលមាន​បន្ទប់​ប្រណិតៗ​ដល់​ទៅ​២៤៧​បន្ទប់​។​

​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជីន​ស៊ី ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ នៅក្បែរ​សារមន្ទីរ​ជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាល​វិចិត្រសិល្បៈ វាល​ព្រះមេរុ ផ្សារ​រាត្រី វត្ត​អារាម និង​ទន្លេចតុមុខ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ ។

​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក៏មាន​ភោជនីយដ្ឋាន​ប្រណីត សាលប្រជុំ​ដ៏​ទំនើប បន្ទប់​ស្ប៉ា ស្កា​យ​បា​ដ៏​ស៊ី​វិ​ល័យ ព្រមទាំង​សេវាកម្ម​ជាច្រើន​ទៀត ដើម្បី​បំពេញ​គ្រប់​សេចក្តីត្រូវការ​របស់​អតិថិជន​ពី​គ្រប់ទិសទី​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

default


spot_img
×