Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​សារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម WhatsApp ជា​ភាសា​ចិន , អ្នកប្រើប្រាស់​កុំ​ផ្ញើ​សារ​ទាំងនេះ​បន្ត និង​សុំ​លុប​វា​ចោល ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​មួយចំនួន​

spot_img

​ភ្នំពេញ​៖ នៅថ្ងៃនេះ​មាន​សារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម WhatsApp ជា​ភាសា​ចិនផ្សព្វផ្សាយ​ពាណិជ្ជកម្មរ​បស់​បុគ្គល​មួយចំនួន​ទាក់ទង​នឹង​សេវាកម្ម​ផ្សេងៗ​ហើយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូមឱ្យ​អ្នកប្រើប្រាស់​កុំ​ផ្ញើ​សារ​ទាំងនេះ​បន្ត និង​សុំ​លុប​វា​ចោល ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​មួយចំនួន​។​

ចាប់តាំងពី​ព្រឹក​មិញ​នេះ (​ថ្ងៃទី 7 ខែធ្នូ​ឆ្នាំ 2020) នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សង្កេតឃើញថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជាច្រើន​នាក់​បានទទួល​សារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម WhatsApp ជា​ភាសា​ចិន​ដូច​មាន​ក្នុង​រូបភាព​ខាងក្រោម​នេះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី 7 ខែធ្នូ​ឆ្នាំ 2020 នេះ​។​

​តាម​ការស្រាវជ្រាវ​រប​ស់​នាយកដ្ឋាន​បានបង្ហាញ​ថា សារ​ទាំងនេះ​គឺជា​សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​បុគ្គល​មួយចំនួន​ទាក់ទង​នឹង​សេវាកម្ម​ផ្សេងៗ​ដូចជា សេវាកម្ម​ឡាយ​តាម​អុ​ី​ន​ធឺ​ណិ​ត បង្កើន like ផ្ញើ​លុយ និង​កម្មវិធី​ល្បែង​អន​ឡាញ​ជាដើម​។​

​ទោះបីជា​សារ​ទាំងនេះ​មិនមាន​ភ្ជាប់​មក​នូវ​ជាមួយ​តំណ​ភ្ជាប់​ដែរ​ធ្វើឱ្យមាន​ហានិភ័យ​ដល់​ទូរស័ព្ទ​របស់លោក​អ្នក​ក្ដី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូមឱ្យ​អ្នកប្រើប្រាស់​កុំ​ផ្ញើ​សារ​ទាំងនេះ​បន្ត និង​សុំ​លុប​វា​ចោល ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​មួយចំនួន​និង​ការភាន់ច្រឡំ​នានា​ពី​សំណាក់​មហាជន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×