Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនដេញកាប់ខ្មែរ ផ្អើលពេញក្រុងព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហឹង្សាវាយកាប់ចាក់គ្នា ចំនួន ២ក្រុមផ្សេងគ្នាបង្កឡើងដោយជនជាតិចិន និងជនជាតិខ្មែរ នៅហាងផឹកស៊ី។

របាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា នៅមុនម៉ោង ១២យប់ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុភ្លាមៗដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ កាឃាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យជនជាតិចិនទាំងនោះ បានបង្កការអុកឡុកតាមកន្លែងផឹកស៊ី ២កន្លែងផ្សេងគ្នា ក្នុងក្រុងព្រះសីហនុ។ ក្នុងនោះករណីទី១ នគរបាលឃាត់ខ្លួនចំនួន ៤នាក់នៅហាង ៧ស្កាយក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងករណីទី២ ឃាត់ខ្លួនចំនួន ៥នាក់ នៅមុខបុរីម៉ារីអូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានអោយដឹងថា ការឈ្លោះប្រកែកគ្នាបង្កការអុកឡុកក្នុងហាងផឹកសុីលើកទី២ ក្រុមជនសង្ស័យក៏បានឈានដល់ប្រើហឹង្សាដល់អ្នកដំណើរ ដែលកំពុងជិះម៉ូតូតាមផ្លូវ និងបានប្រតាយប្រតប់គ្នាជាមួយ សមត្ថកិច្ច ដែលចុះអន្តរាគមន៍បង្ក្រាបអំពើហឹង្សានេះថែមទៀត។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងសាកសួរ និងឈានដល់កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២ករណីខាងលើនេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់៕ ដែន សីមា

spot_img
×