Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បញ្ជូនបុរស៣នាក់ជួញដូរគ្រឿងញៀន និងថ្នាំម៉ាទឹកកក២ថង់ ទៅតុលាការ

spot_img

បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស៣នាក់ ជួញដូរគ្រឿងញៀន និងថ្នាំម៉ាទឹកកក២ថង់ កសាងសំណុំរឿង បញ្ជួនទៅតុលាការនៅរសៀលថ្ងៃទី៦ ខែធ្នួ​ ឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ បានធ្វើឡើង កាលពីម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០៥ ខែធ្នួ ឆ្នាំ២០២០ នៅចំណុចក្រោយវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលចាប់ឃាត់ខ្លួន ទី១ ឈ្មោះមឿន មេរ៉ាភេទប្រុស អាយុ២៥ឆ្នាំ មានទីលំភូមិសំរោងអូរទ្រា ឃុំសុំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី២ ឈ្មោះអ៊ុន សុឃុន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ ទួរស័ព្ទមួយគ្រឿង ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង០១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី០៥ ខែធ្នួ ឆ្នាំ២០២០ នៅចំណុចក្រោយវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្រោយពីសាកសួរឈ្មោះមឿន មេរ៉ា កម្លាំងបានចុះទៅចាប់ឈ្មោះរ៉ោម វណ្ណារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នួ ឆ្នាំ២០២០ នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិស ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី០៦ ខែធ្នួ ឆ្នាំ២០២០ហើយ៕​ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ

spot_img
×