Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយស៊ែរតៗគ្នាផង! បងស្រី២នាក់រើសបានលុយមួយកាបូប កំពុង Live ផ្អើលភូមិប្រកាសស្វែងរកម្ចាស់ រីឯលុយវិញគឺច្រើនរហូតដល់… (វីដេអូ)

spot_img

ជាការពិតណាស់ មនុស្សដែលពុំមានសេចក្តីលោភលន់ចង់បានរបស់ទ្រព្យអ្នកដទៃ អាចមានតិចតួចណាស់ ប៉ុន្តែ អ្នកដែលចង់បានវិញគឺអាចមានច្រើនណាស់ ព្រោះថានេះជាឱកាសដ៏ល្អ ប្រសិនក្នុងករណីដូចជារើសបានដោយចៃដន្យជាដើម។

ដោយឡែក កាលពីពេលថ្មីៗនេះ ស្រ្តី២នាក់បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញពួកគាត់រើសបានកាបូបលុយមួយ ដោយក្នុងនោះមានក្រដាសវិក្កយបត្រភ្លើង និងលុយដុល្លារនិងខ្មែរសរុបចំនួនជាង ២ ពាន់ដុល្លារ ឯណោះ ប៉ុន្តែ គាត់បែរជាមិនមានសេចក្តីលោភលន់ចង់បាន និងកំពុងប្រកាសស្វែងរកម្ចាស់មកយកវិញ ហើយថែមទាំងស្នើសុំឲ្យបងប្អូន នៅក្នុងបណ្តាញសង្គមជួយចែករំលែកវីដេអូនេះ ដើម្បីឲ្យម្ចាស់កាបូបបានដឹងផង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ វិន ធុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះបាន Live វីដេអូពីទិដ្ឋភាពដ៏រំភើបចិត្តជាខ្លាំង ដោយបង្ហាញប្រពន្ធរបស់គាត់កាន់រាប់លុយដុល្លារក្រដាស 100$ ក្រដាស 50$ និងលុយខ្មែរ សរុបជាង២ពាន់ដុល្លារ។

បងស្រីបានបញ្ជាក់ប្រាប់ឲ្យដឹងថា ខណៈពេលគាត់ទៅដកលុយភ្ញៀវដៃការកូន វេមកតាមវីង នៅពេលនោះរូបគាត់ក៏បានប្រទះឃើញកាបូបលុយ ជ្រុះនៅលើផ្លូវជាតិ ស្ថិតនៅមុខផ្ទះឈ្មោះ ថា វុន ស្ថិតក្នុងភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

តាមរយៈក្រដាសបង់ថ្លៃភ្លើង ពួកគាត់ក៏បានរកឃើញថា ម្ចាស់ភ្លើងមានឈ្មោះ ពុំ ធី នៅជិតវត្តក្រាំង។ ហេតុនេះ ពួកគាត់សូមឲ្យម្ចាស់កាបូបដែលបានបាត់ បានដឹងហើយសូមមកយកនៅផ្ទះគាត់ នៅចុងក្រូច (ផ្ទះឈៀងយាយមៀន)។

ក្រោយពីបានឃើញបែបនេះ បងប្អូននៅក្នុងបណ្តាញសង្គម ពិតជារំភើបជំនួសខ្លាំងណាស់ ហើយនាំគ្នាកោតសរសើរ ពីទឹកចិត្តដ៏ល្អកម្ររករបស់ពួកគាត់យ៉ាងដូច្នេះថា៖ «ចិត្តបុណ្យណាស់, សរសើរ ទឹកចិត្តបងស្រីណាស់, ប្រសើរណាស់ អ្នករើសស្មោះត្រង់បែបនេះបានបុណ្យច្រើនហើយ, សូមមីងពូនិងក្រុមគ្រួសារជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជៀសផុតរោគាពាធផងទាំងពួង, ទឹកចិត្តល្អណាស់សូមសរសើរ ដូចករណីកូនខ្ញុំជ្រុះបាត់មិនបាន ៥នាទីផង តេទៅបាត់សូន្យ, មនុស្សល្អ គួរឲ្យស្រឡាញ់ណាស់, ពេលម្ចាស់មកយក ជូនសាគុណដល់ពួកគាត់ផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×