Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការរិះគន់ដូចព្យុះ ក្រោយបុរសម្នាក់ចេញទ្រឹស្តីថា ឱ្យស្ត្រីដែលអាចពពោះបង្កើតកូន គ្មានអ្វីអស្ចារ្យ

spot_img

ជារឿងមួយដ៏គួរឱ្យហួសចិត្តជាទីបំផុត និងបានបង្កឲ្យមានការរិះគន់ជាខ្លាំង ក្រោយបុរសម្នាក់បានចេញវីដេអូនិយាយថា ស្ត្រីដែលអាចពពោះបង្កើតកូនបាន គ្មានអ្វីអស្ចារ្យនោះទេ ព្រោះសត្វតិរច្ឆានអាចពពោះកើតកូនបានច្រើនជាងមនុស្សទៅទៀត។

ជាមួយនឹងទឹកមុខស្មើចែស ហាក់ដូចមិនមានអារម្មណ៍ខុសអ្វីបន្តិចសោះ របស់បុរសខាងលើ​ បានរៀបរាប់យ៉ាងដូចច្នេះថា «បើគ្រាន់តែអាចពពោះបង្កើតកូន ក៏ជារឿងអស្ចារ្យដែរ អីចឹងសត្វតិរច្ឆានអស្ចារ្យជាងមនុស្សផង ព្រោះអីសត្វតិរច្ឆានអាចបង្កើតកូនបានច្រើន ជាងមនុស្សទៅទៀត»។
ជាលទ្ធផលក្រោយពីវីដេអូនោះ ត្រូវបានចែកចាយលើបណ្តាញសង្គម ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការហួសចិត្តជាខ្លាំង មិនគួរណាបុរសនោះ ហ៊ាននិយាយពាក្យបែបនោះចេញទៅរួច ទាំងដែលការស្លៀកពាក់ តែងខ្លួន មើលទៅហាក់ជាមនុស្សចេះដឹងមួយរូប នឹងគេដែរ។ ហើយមនុស្សស្ទើរតែ៩៥ភាគរយ ទៅហើយ ដែលបានចូលខមិនមិនពេញចិត្ត និងការលើកឡើងបែបនេះ ដោយអ្នកខ្លះបានលើកឡើងថា ចឹងម្តាយរបស់លោកគ្មានអ្វីអស្ចារ្យទេ ដែលបង្កើតលោកឲ្យឃើញពន្លឺព្រះអាទិត្យ វាដូចទៅនិងលោក កំពុងមើលងាយម្តាយលោកថា អស្ចារ្យមិនដល់សត្វតិរច្ឆាន, អ្នកខ្លះថា ស្តាយណាស់ ដែលម្តាយលោកបង្កើតបានកូន ដូចរូបលោកចេញមក, អាណិតអ្នកម្តាយគាត់ណាស់ មិនដឹងឈឺចាប់ប៉ុណ្ណាទេ ពេលឮពាក្យនេះ, ចុះម៉ែលោកឯងគ្មានតម្លៃទេអី លោកឯងដឹងថាមនុស្សស្រី ពេលមានកូនគាត់ពិបាកម៉េចអត់? កុំចេះតែស្រួលខ្លួនឯង មិនគិតពីការលំបាករបស់គេ។ ក្រៅពីខមិនរិះគន់​ លើបុរសខាងលើ ក៏មានមនុស្សមួយចំនួនតូច ចូលមកខមិនគាំ្រផងដែរ ដោយបានសរសេរថា ពពោះកូនអស្ចារ្យណាស់ទៅឬ បាននាំគ្នាប្រតិកម្មនៅពេលគេថា ពពោះកូនជារឿងធម្មតា គ្រប់ភាវៈមានជីវិតភេទញី មានតួនាទីពពោះកូនគ្រប់ៗគ្នា មិនថាសត្វឬមនុស្សឡើយ ជ្រូក ឆ្កែ គោ មាន់ ទា សុទ្ធតែអាចបង្កើតកូនបានទាំងអស់ ការបង្កើតជីវិតជំនាន់ក្រោយ គឺជារឿងធម្មជាតិសម្រាប់ភាវៈរស់ទូទៅ គ្មានអស្ចារ្យទៅណាឡើយ។ ជាការឆ្លើយតប នារីម្នាក់ក៏បានខមិនសួរបុរសនោះវិញថា បងសុំសួរអូនបន្តិច តើអូនជាក្មេងដែលត្រូវឪពុកម្តាយបោះចោលមែនទេ បានជាអូនមើលទៅដូចជាចងកំហឹង និងពាក្យគុណបង្កើតនិងខ្លាំងម្លេះ??

ទាក់ទងនិងការលើកឡើង ដោយគ្មានការអៀនខ្មាសបែបនេះ យើងក៏មិនដឹងថា បុរសខាងលើគិតឬមានចេទនាអ្វីដែរ អ្វីដែលសំខាន់គឺមនុស្ស ដែលអាចគិតបែបនេះ បានប្រហែលមានមិនច្រើនទេ ខណៈគ្រប់សាសនា គ្រប់អ្នកមានចំណេះដឹងល្បីៗ លើពិភពលោក គ្រប់សាលារៀន តែងបង្រៀនមនុស្សឲ្យចេះឲ្យតម្លៃ ចេះគោរពសងគុណចំពោះមនុស្ស ដែលមានគុណលើយើង ពិសេសគឺគុណម្តាយ ដែលខំពពោះ៩ខែ១០ថ្ងៃ ទាំងលំបាកលំបិន រហូតដល់ពេលឆ្លងទន្លេ ដែលជាពេលគ្រោះថ្នាក់បំផុត ចំពោះស្ត្រី ដែលប្រឈមនិងសេចក្តីស្លាប់បាន តែម្តាយនៅតែតស៊ូដល់វិនាទីចុងក្រោយ ដើម្បីឱ្យកូនបានឃើញពន្លឺថ្ងៃ៕ រក្សាសិទ្ធដោយ៖ កូលាប ក្រហម

spot_img
×