Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុកើនខ្ពស់គួរអោយកត់សម្គាល់ (Video inside)

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអោយដឹងថា កំណើនភ្ញៀវទេសចរ បានកើនច្រើន នាពិធីបុណ្យចូលឆ្នាំចិន វៀតណាម និងកូរ៉េ ទោះបីជាខេត្តទេសចរណ៍មួយនេះ ខ្វះផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅអោយបានគ្រប់គ្រាន់បែបណាក្តី។

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និង កូរ៉េ ដែលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមតំបន់រមណីយដ្ឋាន ភោជនីយដ្ឋាន ដែលជាកន្លែងកំសាន្តនានា នៅក្នុងខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មានចំនួនប្រមាណ ៨៨០០០នាក់ គឺកើនឡើង៨.៥០ភាគរយ ដែលតួរលេខនេះ អាចបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ បានកើនជាងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងកូរ៉េ កាលពីឆ្នាំ២០១៧កន្លងទៅ។

លោក តាំង សុចិត្រគ្រឹះស្នា បន្តទៀតថា ភ្ញៀវទេសចរ នៅតែបន្តធ្វើដំណើរចូលមកកំសាន្តនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់។ លោកថា ការកើនឡើងនេះ អាចដោយសារ រដូវនេះជារដូវក្តៅ និង ចំថ្ងៃចុងសប្តាហ៍ ហើយចំពេល បុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងកូរ៉េ បានចូលមកដល់ ហើយបង្កលក្ខណៈអោយភ្ញៀវទេសចរជាតិ-អន្តរជាតិ បានរួមដំណើរជាលក្ខណៈគ្រួសារមកលេងកំសាន្ត តាមឆ្នេរសមុទ្រ រាមកោះ និងតាមតំបន់រមណីយដ្ឋាន បែបធម្មជាតិនៅក្នុងខេត្តព្រះសីហនុ ជាពិសេសបានទទួលទានម្ហូបអាហារសមុទ្រ ស្រស់ៗឆ្ងាញ់ពិសា បើទោះបីមានតម្លៃខ្ពស់បន្តិចក្តី។ ត្រង់ចំណុចនេះ លោក តាំង សុចិត្រគ្រឹះស្នា បានអោយដឹងថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមានចំនួនប្រមាណ ៨៨០០០នាក់ កើនឡើង ៨.៥០ភាគរយ។

លោក តាំង សុចិត្រគ្រឹះស្នា អោយដឹងដូច្នេះ រួចបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តមានតំបន់ទេសចរណ៍ធម្មជាតិ មានឆ្នេរខ្សាច់សក្បុស ពីធម្មជាតិ មានតំបន់ទឹកធ្លាក់ ក្បាលឆាយ តំបន់រមណីយដ្ឋានទឹកធ្លាក់ ថ្មរូង នៅក្នុងស្រុកកំពង់សិលា ហើយសំខាន់ជាងនេះទៀត គឺនៅក្នុងលំហសមុទ្រ ខេត្តព្រះសីហនុ សំបូរទៅដោយប្រជុំកោះ ដូចជាកោះសង្សារ កោះតូច កោះឋានសួគ៌ នៅក្នុងសង្កាត់កោះរ៉ុង កោះរ៉ុងសន្លឹម និង មានភូមិជាច្រើនទៀត នៅលើកោះ ដែលកំពុងតែ ត្រូវបានអភិវឌ្ឍកែលំអជារមណីយដ្ឋានទេសចរណ៍ ហើយបច្ចុប្បន្នភ្ញៀវទេសចរណ៍ជាតិ ទាំងអន្តរជាតិ បានទៅសំរាកកំសាន្តនៅលើកោះច្រើនកុះករ។ ម៉្យាងវិញទៀតលោកថា សេវាដឹកជញ្ជូនទៅកាន់ដែនកោះទាំងនោះ ប្រកបដោយសុវត្ថិភាព និង មានភាពងាយស្រួលដោយប្រើពេលវេលាត្រឹមតែ៤០ – ៥០នាទីតែប៉ុណ្ណោះ ហើយមានមធ្យោសបាយដឹកជញ្ជូនភ្ញៀវមាន អូប័រខ្នាតធំ ឬកប៉ាល់មានល្បឿនលឿនផ្តល់ទំនុកចិត្ត ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អោយមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ លោក សុចិត្រគ្រឹះស្នា បានទទួលស្គាល់ថា នៅមួយរយៈចុងក្រោយនេះ ផ្ទះសំណាក់ និងសណ្ឋាគាមួយចំនួន បានតម្លើងថ្លៃខ្ពស់បន្តិចមែន ព្រោះខេត្តព្រះសីហនុ នៅខ្វះផ្ទះសំណាក់ និងសណ្ឋាគារច្រើនបន្ទប់ទៀត ហើយកត្តាខ្វះនេះ បានបណ្តាលមកពីអ្នកវិនិយោគគិន ចិន បានជួលអោយបុគ្គលិកស្នាក់នៅ។

សមត្ថកិច្ចចរាចរណ៍ផ្លូវទឹក និង មន្ត្រីសាធារណៈការណ៍ដឹកជញ្ជូនខេត្តព្រះសីហនុ បានអះអាងថា នៅក្នុងកំឡុងនៃពិធីចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាមឆ្នាំនេះ ភ្ញៀវទេសចណ៍ជាតិ និង អន្តរជាតិ បានសំរុកទៅកំសាន្តតាមបណ្តាកោះនានាច្រើនកុះករ ដោយក្នុងមួយថ្ងៃៗ មានចន្លោះពី ៤០០០នាក់ទៅ៤៥០០នាក់។

លោកបន្តថា កត្តានាំអោយភ្ញៀវទេសចរសំរុកទៅកំសាន្តតាមកោះ នានា ព្រោះតែនៅលើកោះមានសោភណ្ឌភាពសម្រស់តាមបែបធម្មជាតិបៃតង ខ្យល់សមុទ្រត្រជាក់ បរិសុទ្ឋ រួមជាមួយសេវាដឹកជញ្ជូនលឿនរហ័សទាន់ចិត្ត និង មានសុវត្តិភាពខ្ពស់ ក្នុងដំណើរកំសាន្ត របស់ភ្ញៀវទេសចរ។

លោកឧត្តមសេនីយ៏ត្រី អ៊ី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់ បានអោយដឹងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់រយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំចិននៅខេត្តនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី គឺការកើនចំនួន ១លើក បណ្តាលអោយមនុស្សស្លាប់មនុស្សចំនួន ៣នាក់ កើនឡើងចំនួន ២នាក់ បើប្រៀបធៀបឆ្នាំមុន៕ ដែន សីមា

 

 

spot_img
×