Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ៖ ទឹកប្រាក់ ជាង ១៤លានដុល្លារហេីយ ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ -១៩

spot_img

ភ្នំពេញ៖ អ្នកឧកញ៉ានិងឧកញ៉ាជាច្រើនរូប បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនសម្ដេចតេជោហ៊ុនសែន ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ទឹកប្រាក់ ជាង ១៤លានដុល្លាហេីយ ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនសម្រាប់ទិញវ៉ាក់សាំងកូវីដ -១៩ ។
តាមរយៈសារជា Comment ដែលសរសេរនៅមុនម៉ោង១២ នាយប់ថ្ងៃទី៧ ធ្នូ ដដែលនេះ សម្តេចតេជោ បានចាត់ទុកថា នេះជាមោទកភាព នៃជាតិយេីង ដែលចេះជួយគ្នាក្នុងគ្រាលំបាក។
ជាមួយនេះសម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ ដែលបានចូលរួមជួយដល់ជាតិ និងប្រជាជនយេីង។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមយប់ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 នេះមានអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូប បានបរិច្ចាគធនធានផ្ទាល់ខ្លួនជូនសម្ដេចតេជោហ៊ុនសែន។

ដោយក្នុងនោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Roryal Group និងលោកជំទាវ ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ,អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ, ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ , ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ក៏បានប្រកាសបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×