Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារកាណាឌីយ៉ា បើកដំណើរការឡើងវិញ ធនាគារចិន ផ្អាករហូតដល់ថ្ងៃទី១៧ ខែធ្នូ

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញធនាគារកាណាឌីយ៉ា ចាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ដោយឡែក ធនាគារចិន ដែលសិ្ថតនៅក្នុងអគារកាណាឌីយ៉ាត្រូវផ្អាកដំណើរការរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹង ជម្រាបជូន
មកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ស្តីពី ការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវធនាគារកាណាឌីយ៉ា ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ដោយយោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន អ្នកឧកញ៉ា ជ្រាបថា ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចរកជោនាយករដ្ឋមន្ត្រី ធនាគារកាណាឌីយ៉ានឹងត្រូវដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។ ចំណែក ធនាគារចិន ដែលស្ថិតនៅក្នុងអគារកាណាឌីយ៉ា ត្រូវបិទរហូត ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន បានបានសម្រេចបិទបណ្ដោះអាសន្ននូវ ធនាគារចិន-កាណាឌីយ៉ា រយ : ពេល ១៤ថ្ងៃ និងត្រូវឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ក្រោយពីរកឃើញមានបុគ្គលិកធនាគារទាំងនេះកើតជំងឺកូវីដ១៩ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×