Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោងតាមរបាយការណ៍ សកម្មភាពប្រមូលផលស្រូវវស្សា ទូទាំងប្រទេស

spot_img

យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា សកម្មភាពប្រមូលផលស្រូវវស្សា របស់បងប្អូនប្រជាកសិករនៅទូទាំង ២៤ រាជធានី-ខេត្តកំពុងមមាញឹក ញាប់ដៃញាប់ជើង។

គិតត្រឹមថ្ងៃទី០៧ ខែធ្នូ របាយការណ៍នេះបានបង្ហាញដូចខាងក្រោម៖ ខេត្តដែលសម្រេចបានចាប់ពី ៩០% ឡើងមាន៖ ខេត្តកោះកុង ក្រចេះ រតនគីរី និងខេត្តស្ទឹង ត្រែង។ ដោយឡែក ខេត្តដែលសម្រេចបានចាប់ពី ៧០% ទៅ ៨០% មាន៖ ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តឧត្តរមានជ័យ។

ខេត្តដែលសម្រេចបានចាប់ពី ៥០% ទៅ ៦០% មាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌលគីរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ និង ខេត្តដែលសម្រេចបានក្រោម ៥០% មាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ។

ដោយ ឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សា ទើបតែសម្រេចបានជាង ២០% ប៉ុណ្ណោះ ។ ជារួមនៅទូទាំងប្រទេសការប្រមូលផលស្រូវវស្សា សម្រេចបាន ជាង ១,៧៨៨ លាន ហ.ត ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោន/ហ.ត៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×