Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក

spot_img

ដោយពិនិត្យឃើញការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ និង
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីអំពីលទ្ធភាពនៃ ការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ព្រមទាំងក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិស័យធនាគា និងហិរញ្ញវត្ថ ដែលតំណាងដោយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។
ស្ថិតក្នុងស្ថានភាពនេះ សហគមធនាគារនិងហិរញ្ញវត្ថុ បាននិងកំពុងសហការយ៉ាងជិតស្និតជាមួយធនាគារជាតិ នៃកម្ពុជាក្នុងការសម្រួលឱ្យមានការទូទាត់ជាអេឡិចត្រូនិក ឆ្លងគ្រឹះស្ថានកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗ ដែលនឹងត្រូវជូនដំណឹងក្នុងពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះដែរ វិស័យធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យទាញយកកម្មវិធី ទូទាត់និងកម្មវិធីធនាគារឌីជីថល ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មកប្រើប្រាស់។ ចាប់ពីថ្ងៃជូនដំណឹង នេះទៅ ព័ត៌មានផ្សេងៗស្តីពីជម្រើស និងការណែនាំអំពីការប្រើប្រាស់សេវាទូទាត់ និងសេវាធនាគារឌីជីថលនឹងត្រូវបាន ផ្តល់ជូនតាមរយៈបណ្តាញសង្គម និងសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងធនាគារជាតិនៃកម្ពុជា ចំពោះរាល់ការគាំទ្រទាំងអស់ នៅក្នុងពេលវេលាដ៏លំបាកនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×