Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋដែលត្រូវធ្វើតេស្ត ពិនិត្យយកសំណាក វីរុសកូវីដ-១៩ ប្រមាណជាង៣០០០នាក់ ប្រមូលផ្ដុំគ្នា បង្កឲ្យហានិភ័យខ្ពស់បំផុត

spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលត្រូវធ្វើតេស្តជាពិនិត្យយកសំណាកជាលើកទី២ ប្រមាណជាង៣០០០នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រមូលផ្ដុំគ្នានៅខាងមុខរបង មិនមានគម្លាតសុវត្ថិភាពនោះទេ ដែលនេះ គឺពិតជាបានបង្កឲ្យហានិភ័យខ្ពស់បំផុត បើសិនជាពួកគាត់មានផ្ទុកជំងឺកូវីដ–១៩មែននោះ។

ប្រជាពលរដ្ឋដែលឈនៅមុខពហុកីឡដ្ឋានជាតិអូឡាំពិកបាន សូមមន្ត្រីសុខាភិបាល អាជ្ញាធរមានវិធានការ ដោយហេតុថា ការឈរជុំគ្នាបែបនេះ វានឹងបង្កឲ្យមានហានិភ័យខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍ ពីខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវពិនិត្យ យកសំណាក់នៅខាងក្នុង ក្រោមការរៀបចំពីក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ ពួកគាត់បានអង្គុយមានគម្លាត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលហើយ ដែលគិតថា មិនមានហានិភ័យដូចប្រជាពលរដ្ឋ នៅខាងក្រៅរបងពហុកីឡាដ្ឋានជាតិអូឡាំពិកនោះទេ។

ករណីនេះ កាលពីម្សិលម៉ិញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យថ្នាក់ដឹងនាំ និងមន្ត្រីដែលសហការ ជាមួយមន្ត្រីនៃក្រសួងសុខាភិបាល ត្រូវចេះការពារខ្លួន ឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ–១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ–១៩ ឬយ៉ាងណានោះទេ អ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យ យកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×