Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសស្រីរូបស្រស់ ព្រោះចង់ល្បី ឆ្លៀតរាំ Tik Tok ក្នុងម៉ោងបំពេញការងារ តែលទ្ធផលគឺថា…. (វីដេអូ)

spot_img

Tik Tok គឺជាបណ្តាញសង្គមមួយដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកនូវវីដេអូខ្លីៗ អមជាមួយនឹងបទចម្រៀងផ្សេងៗ ក្នុងរយៈពេលពី ១៥ ទៅ ៦០ វិនាទី។ ហើយបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានអ្នកប្រើប្រាស់ជាពិសេសយុវវ័យ បាននិងកំពុងងាកមកចាប់អារម្មណ៍លេងនៅលើ Tik Tok ជាខ្លាំង ព្រោះថាបណ្តាញសង្គមមួយនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការបង្កើតវីដេអូរបស់ខ្លួនកាន់តែទាក់ទាញ ជាមួយស្តាយស្អាតៗដែលមានស្រាប់។

តែយ៉ាងណាមិញ ប៉ូលិសស្រីរូបស្រស់ម្នាក់នៅក្នុងទីក្រុង Kota Bharu ប្រទេសម៉ាឡេស៊ី បានកំពុងប្រឈមនឹងការដាក់វិន័យ ក្រោយបង្កោះវីដេអូ Tik Tok រាំចាក់ក្បាច់យ៉ាងរីករាយ ក្នុងអំឡុងម៉ោងបំពេញការងារ។

បើទោះជាវីដេអូនេះ អាចត្រូវបានថតនៅក្នុងពេលសម្រាកចន្លោះការងារ យ៉ាងណាក៏ដោយ តែវាហាក់មិនគួរគប្បីធ្វើសោះឡើយ ហើយក៏បានចាប់អារម្មណ៍ដល់អគ្គស្នងការប៉ូលិស។

លោក Tan Sri Abdul Hamid Bador បានខមិនក្រោមវីដេអូនោះថា៖ «ខ្ញុំសូមបញ្ជាក់ថា វាមិនសមរម្យទេ ដែលមន្រ្តីស្ថិតក្នុងឯកសណ្ឋានរាំនៅលើ Tiktok ឬ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ព្រោះថា ឥរិយាបទបែបនេះ នឹងធ្វើឲ្យខូចឈ្មោះដល់កងកម្លាំងប៉ូលិសធ្ងន់ធ្ងរ»។

បច្ចុប្បន្ន ប៉ូលិសស្រីរូបស្រស់នេះ កំពុងត្រូវបានស៊ើបអង្កេត ដើម្បីដាក់វិន័យផ្នែករដ្ឋបាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


spot_img
×