Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញហើយ! ម្ចាស់លុយជាប្តីប្រពន្ធរំភើបចិត្តណាស់ និងជូនសាគុណបងស្រី២នាក់ជាអ្នករើសម្នាក់ៗចំនួន…. (វីដេអូ)

spot_img

នៅលើបណ្តាញសង្គម កាលពីម្សិលមិញនេះ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្រ្តី២នាក់ រើសបានលុយរហូតដល់ជាង ២ ពាន់ដុល្លារ តែពួកគាត់មិនសម្ងំទុករបស់ទ្រព្យគេទេ ដោយបាន Live វីដេអូ ប្រកាសស្វែងរកម្ចាស់ឲ្យមកវិញ ដែលធ្វើឲ្យគ្រប់គ្នាកោតសរសើរពីទឹកចិត្តដ៏ល្អ និងស្មោះត្រង់របស់ពួកគាត់ជាខ្លាំង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ វិន ធុន ដែលត្រូវជាប្តីបាន Live វីដេអូដ៏រំភើបចិត្តជាខ្លាំង បង្ហាញប្រពន្ធរបស់គាត់កាន់រាប់លុយដុល្លារក្រដាស 100$ ក្រដាស 50$ និងលុយខ្មែរ ដែលសរុបទៅគឺរហូតដល់ទៅជាង២ពាន់ដុល្លារ។

បងស្រីរូបនោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា ខណៈពេលគាត់ទៅដកលុយភ្ញៀវចងដៃការកូន វេមកតាមវីង នៅពេលនោះរូបគាត់ ក៏បានប្រទះឃើញកាបូបលុយជ្រុះ នៅលើផ្លូវជាតិ ស្ថិតនៅមុខផ្ទះឈ្មោះ ថា វុន ស្ថិតក្នុងភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

តាមរយៈក្រដាសបង់ថ្លៃភ្លើង ពួកគាត់ក៏បានរកឃើញថា ម្ចាស់ភ្លើងមានឈ្មោះ ពុំ ធី នៅជិតវត្តក្រាំង។

តែយ៉ាងណា ក្រោយវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ពេលនេះម្ចាស់កាបូបលុយ ដែលជាប្តីប្រពន្ធនៅភូមិពាមអំពិល បានមកទទួលយកពីប្តីប្រពន្ធចិត្តធម៌វិញហើយនៅភូមិចុងក្រូច (ផ្ទះឈៀងយាយមៀន)។ ហើយដើម្បីជាការដឹងគុណ ប្តីប្រពន្ធនោះក៏បានជូនសាគុណដល់បងស្រីទាំងពីរ ដែលរើសបានក្នុងម្នាក់ៗចំនួន ១០០ ដុល្លារ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×