Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើតេស្តលើកទី២ អវិជ្ជមានជំងឺកូវីដ-១៩

spot_img

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានផ្ញើសារ​ជូន​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាធារណ​ជន និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ក្នុងទំនាក់ទំនងជាមួយឯកឧត្តម ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយត្រឹមត្រូវ និងម៉ឺងម៉ាត់

ក្នុងសេចក្តីជូនដំណឹងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានបញ្ជាក់ថា យោងតាមព័ត៌មាន ដែលខ្ញុំទទួលបានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមុននេះបន្តិច បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី២ របស់ខ្ញុំនៅថ្ងៃនេះ (ថ្ងៃទី៧ ខែធ្នូ) គឺ អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពីការឆ្លងនៃជំងឺកូវីដ-១៩។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា “ខ្ញុំសូមសម្តែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណ ដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភ ចំពោះសុខភាពរបស់ខ្ញុំ , បានសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់ខ្ញុំ ក្នុងរយៈពេលដែលខ្ញុំធ្វើចត្តាឡីស័ក ចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងមក។ សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×