Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ឡើងខ្ពស់។ ការងារ នឹង​មាន​ឱកាស​សហកា​រ​ល្អ បាន​ជួប​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​រលូន​។ ថ្ងៃនេះ​ចំណាយ​រាង​ច្រើន ​បន្តិច តែ​សុទ្ធតែជា​ខ្ទង់​តម្រូវ​ឲ្យ​ចាយវាយ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត គួរ​យកចិត្តទុកដាក់​រៀប ចំ​ខ្លួន​ឲ្យ​រៀបរយ​ពេលចេញ​ក្រៅ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ។ ការងារ ពិបាក​អាច​រក្សាបាន​ស្ថិរភាព ត្រូវ​នឹងនរ​ក្នុង​គ្រប់​រឿង យកចិត្តទុកដាក់​រក្សា​លុយកាក់​ប្រយ័ត្នប្រយែង កុំឲ្យ​សមិទ្ធផ​លរបស់​ខ្លួន​ត្រូវ​អ្នកដទៃ​ឆក់យក​បាត់​។ ថ្ងៃនេះ​ប្រយ័ត្ន​មាន​ជនខិលខូច​ចង់​បោកប្រាស់​អ្នក​។ មនោសញ្ចេតនា ពិបាក​រក្សាបាន​ស្ថិរភាព ទំនាស់​ជា​រឿង​ចៀស​មិន​ផុត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី៕

​ឆ្នាំ​ខាល ៖ រាសីឡើងខ្ពស់​។ ការងារ ល្អប្រសើ មាន​ស្នាដៃ​ខ្ពស់​ច្រើន​។ វិនិយោគ​អំណោយផល​ល្អ ប៉ុន្តែ​មិន​ត្រូវ​លោភលន់​។ មនោសញ្ចេតនា មិនសូវ​ជា​ស្និទ្ធស្នាល កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ ឆ្នាំ​មមី​៕

​ឆ្នាំ​ថោះ ៖ រាសីល្អមធ្យម​។ ការងារ រក្សា​បាន​ភាពភ្លឺស្វាង ម្ចាស់​ការច្នៃប្រឌិត ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន​ល្អ​។ អាច​វិនិយោគ​បានល្អ តែ​ត្រូវ​ស្មាន​កម្លាំង​ខ្លួន​។ មនោសញ្ចេតនា បើ​ពិតជា​ស្រឡាញ់​គេ​មែន អ្នក​ត្រូវ​ហ៊ាន​បង្ហាញ​មនោសញ្ចេតនា កុំ​លាក់​ទុក​ក្នុង​ចិត្ត​ប្រយ័ត្ន​មាន​អ្នកផ្សេង​ដណ្តើមយក​បាត់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​រោង ៖ រាសីស្រុតចុះ​។ ការងារ មាន​សម្ពាធ​ធំ ការលំបាក​ជុំជិត អ្នក​ត្រូវ​សម្រួល​ផ្លូវចិត្ត​ប្រឈម​ទប់ទល់​។ ថ្ងៃនេះ​អាច​មាន​ការរំខាន​ចិត្ត​ដោយសារតែ​រឿង​លុយកាក់​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​ចៀសផុត​រឿង​ឈ្លោះប្រកែក​គ្នា​។ អ្នក​ពុំទាន់​មាន​គូ​នៅតែ​ពុំ​មាន​ឱកាសល្អ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ម្សាញ់ ៖ រាសីស្រុតចុះ​។ ការងារ ទោះបី​មាន​ឱកាស​ពាណិជ្ជកម្ម តែ​ពិត​ឬ​ក្លែងក្លាយ​ពិបាក​ស្មាន ត្រូវ​ប្រយ័ត្នប្រយែង​។ ថ្ងៃ​នេះ​ពុំ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ដូច្នេះ​គួរ​ប្រមូលផ្តុំ​ធ្វើ​ឲ្យបាន​ល្អ​ការងារ​របស់​ខ្លួន​កុំឲ្យ​ឥទ្ធិពល​ដល់​ចំណូល​សំខាន់​។ មនោសញ្ចេតនា ពិបាក​រីកចម្រើន​ទៅ​មុខ ត្រូវ​អត់ធ្មត់​បន្ត​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ។ ការងារ ត្រូវ​ព្យាយាម​រៀនសូត្រ​បន្ថែម ទើប​សង្ឃឹម​បាន​រីកចម្រើន​ក្នុង​ការងា​។ ចាយវាយ​ដោយ​ប័ណ្ណឥណទាន​ត្រូវ​ប្រយ័ត្នប្រយែង ប្រសិន​មិន​ដូច្នេះ​ទេ​អ្នកនឹង​ស្តាយក្រោយ​។ មនោសញ្ចេតនា ងាយ​មាន​ការ​ប្រទាញប្រទង់​ឈ្លោះប្រកែក ត្រូវ​ចេះ​ទប់​អារម្មណ៍​ឆេវឆាវ ដើម្បី​បញ្ចៀស​ទំនាស់​កាន់តែ​ធំ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕

​ឆ្នាំ​មមែ ៖ រាសីឡើងខ្ពស់​។ ការងារ មាន​ឱកាស​ល្អ​ច្រើន អាច​ពង្រីក​សមត្ថភាព​របស់ខ្លួន​។ ថ្ងៃនេះ​អ្នក​ធ្វើ​ជំនួញ​ជួញដូរ និង​ជា​ថ្ងៃ​ដ៏​កាក់កប​បំផុត​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ និង​មាន​ភាពកក់ក្តៅ​បំផុត​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ។ ការងារ នឿយហត់ ហើយ​សមិទ្ធផល​ថែមទាំង​មិន​បាន​ដូច​ចិត្ត រាសី​កំពុង​ធ្លាក់ចុះ​មិនត្រូវ​ជំនះ​ធ្វើ​អ្វី​ទាំង​ទទឹង​ទិស​។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​រកស៊ី ព្រោះ​បរាជ័យ​នៅ​នឹង​មុខ​អ្នក​។ មនោសញ្ចេតនា ថយ​មួយ​ជំហាន​ពុំមែន​ជា​រឿង​អាម៉ាស់ តែ​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ សម្រាប់​ការខ្វែងគំនិត​គ្នា​រវាង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ស្រុតចុះ។ ការងារ រាល់​ទំនាក់ទំនង​សហប្រតិបត្តិការ​ជួប​ឧបសគ្គ​ធំ ត្រូវ​ប៉ិនប្រសប់​ដោះស្រាយ​ទំនាស់ ទើប​គ្រប់យ៉ាង​វិល​មក​ស្ថានភាព​ដើម​។ ហិរញ្ញវត្ថុ​មិនល្អ ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា ការងារ​តានតឹង​ធ្វើឲ្យ​ផ្លូវចិ​ត្ត​មិន​រីករាយ​នាំឲ្យ​ឥទ្ធិពល​ច្រើន​ដល់​ទំនាក់ទំនង​គ្រួសារ​។ ទិស​នាំ​លាភ​ទិស ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសីស្រុតចុះ​។ ការងារ អាច​នឹង​ត្រូវ​ទៅ​បេសកកម្ម ឬ​ទទួល​ការចាត់តាំង​ការងារ​ថ្មី ថ្ងៃនេះ​មាន​ប្រយោជន៍​សម្រាប់​ការចរចារ​រឿង​លុយកាក់​។ មិន​ត្រូវ​វិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា សម្ពាធ​ក្នុង​ការងារ​បាន​ធ្វើឲ្យ​អ្នក​ពុំ​នៅ​សល់​អារម្មណ៍ល្អស​ម្រាប់​រឿង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ល្អមធ្យម។ ការងារ ត្រូវ​ម៉ឺងម៉ាត់ រៀនសូត្រ​សន្សំ​បទពិសោធន៍ បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ដែល​នឹង​ខាត​ប្រយោជន៍​ខ្លួនឯង​។ យកចិត្តទុកដាក់​រក្សា​លុយកាក់​ដោយ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា កុំ​ចាប់បង្ខំ​ឲ្យ​គូស្នេហ៍​ត្រូវ​ផ្លាស់ប្តូរ​តាម​ខ្លួន ស្រឡាញ់​គ្នា​ត្រូវ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា៕​

spot_img
×