Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតបរទេសម្នាក់ បង្ករលកកំហឹងចោទប្រកាន់ថា រើសអើងជាតិសាសន៍ ក្រោយផុសរូបធ្វើកាយវិការទាញបន្តឹងភ្នែក និងដាក់ Caption ថា…

spot_img

និស្សិតបរទេសដែលកំពុងសិក្សានៅឯប្រទេសសិង្ហបុរី បានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំង កាលពីចុងសប្តាហ៍មុននេះ បន្ទាប់ពីរូបថតមួយសន្លឹកដែលនាងបានបង្ហោះនៅលើ Instagram ក្នុងឱកាសចូលឆ្នាំចិន២០២០ ដែលគេចោទប្រកាន់ថាមានលក្ខណៈមិនសមរម្យទាល់តែសោះ។

នៅលើគណនី Instagram របស់ខ្លួនមានឈ្មោះថា @louisepzn និស្សិតស្រីជនជាតិបារាំងរូបនេះ អាចត្រូវបានគេមើលឃើញថា ស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ដែលត្រូវបានគេស្គាល់ថាជា qipao ខណៈដែលធ្វើកាយវិការមានន័យថាប្រមាថប្រជាជនអាស៊ី។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ នារីម្នាក់ដែលមានគណនីឈ្មោះ @ beforeik.o ក៏បានចេញប្រតិកម្មខ្លាំងៗដោយនិយាយបែបនេះថា៖ «យើងសូមស្វាគមន៍អ្នក ចំពោះការមកកាន់ប្រទេសរបស់យើង ប៉ុន្តែប្រសិនបើអ្នកធ្វើដូចអ្នកប្រកាន់ពូជសាសន៍បែបនេះ សូមអ្នកចាកចេញទៅ!»។

កាលពីថ្ងៃសុក្រ (ថ្ងៃទី ៤ ខែធ្នូ) អ្នកប្រើ Instagram @ beforeik.o បានបង្ហោះអំពីរឿងរ៉ាវរបស់ Louise ដែលបានបង្ហាញឲ្យឃើញថានិស្សិតបារាំងរូបនេះ បានប្រើម្រាមដៃទាំងពីរទាញស្បឺតចុងភ្នែករបស់នាងមកក្រោយ ខណៈពេលស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីចិន និងដាក់ Caption ថា “ching chong”។

ក្រោយមក នាង @ beforeik.o ក៏បានចែករំលែករូបថតអេក្រង់ជាច្រើននៃសារផ្ទាល់ ដែលក្នុងនោះ Louise បានអះអាងថា «នាងពិតជាមិនប្រកាន់ពូជសាសន៍ទេ ហើយរូបថតនោះ គឺគ្រាន់តែដើម្បីភាពសប្បាយរីករាយប៉ុណ្ណោះ»។

Louise ក៏បានចង្អុលបង្ហាញការពិតថា ប្រជាជនចិនអាចនឹងទទួលការវះកាត់នៅលើភ្នែករបស់ពួកគេ ដើម្បីឱ្យមានលក្ខណៈពិសេសរបស់អឺរ៉ុបបន្ថែមទៀត ហើយបានសួរថា តើរឿងនោះនឹងត្រូវចាត់ទុកជាការរើសអើងជាតិសាសន៍ដែរ ឬទេ។

Louise បានសរសេរថា «ប្រសិនបើយើងនៅលើពិភពលោកដែលរូបភាព ឬចម្លើយទាំងអស់ ប្រែទៅជាការរើសអើងជាតិសាសន៍ នោះជានឹងលែងមានការរស់នៅទេ»។

តែយ៉ាងណា នាង @ beforeik.o បានឆ្លើយតបថា Louise គួរតែអប់រំខ្លួនឯង ដករូបចេញ ហើយសុំទោស “កុំឲ្យរឿងនេះកាន់តែផ្ទុះខ្លាំងឡើង” ។

តែជាការឆ្លើយបកទៅវិញ នាង Louise ក៏នៅបានសរសេរថា៖ «ប្រសិនបើអ្នកចង់ឃើញការរើសអើងជាតិសាសន៍នៅក្នុងរូបភាពនេះ វាស្ថិតនៅលើចិត្តនិងគំនិតរបស់អ្នកប៉ុណ្ណោះ… ប្រតិកម្មប្រភេទនេះគឺមកពីការឆោតល្ងង់ និងជាមនុស្សមិនចេះស្គាល់គ្នា» ។

ដោយឡែក កាលពីថ្ងៃសៅរ៍ (ថ្ងៃទី ៥ ខែធ្នូ) នៅលើទំព័រ Instagram ផ្លូវការរបស់សាលារបស់នាង Essec Business បានធ្វើការអត្ថាធិប្បាយទៅលើការបង្ហោះលើទំព័រ Instagram របស់ @ beforeik.o ដោយសរសេរថា ពួកគេកំពុង «ពិនិត្យមើលស្ថានភាព ហើយនឹងចាត់វិធានការសមស្រប» ។

ចាប់តាំងពីពេលនោះមក និស្សិតឈ្មោះ Louise បានចេញសេចក្តីសុំទោសនៅលើគណនី Instagram ឯកជនរបស់នាង ហើយសាលា Essec Business ដែលជាកន្លែងដែលនាងសិក្សាបាននិយាយថា ពួកគេកំពុង“ ពិនិត្យមើលស្ថានភាព” ។

កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៦ ខែធ្នូ) នាង Louise បានបង្ហោះរឿងរ៉ាវមួយនៅលើគណនី Instagram របស់នាង ដោយបានសុំទោសចំពោះរូបថតមួយនេះរបស់នាង។

នាងបាននិយាយថា វាមិនមែនជាគោលបំណងរបស់នាងក្នុងការធ្វើឱ្យសហគមន៍អាស៊ីឈឺចាប់នោះទេ ហើយថា «ខ្ញុំដឹងថាអ្វីដែលខ្ញុំបានធ្វើគឺខុសនិងមិនគោរព ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង» ។

នាងបានបន្ថែមទៀតថា៖ «ខ្ញុំសូមទោសដោយស្មោះ ចំពោះអ្នករាល់គ្នាដែលមានអារម្មណ៍ឈឺចាប់ ដោយសារអាកប្បកិរិយារបស់ខ្ញុំ! ខ្ញុំមិនមានចេតនានោះទេ។ ខ្ញុំពិតជាសោកស្តាយដោយស្មោះចំពោះអ្នកទាំងអស់គ្នា…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×