Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាននៃបណាប្រទេសចូលរួមក្នុងសមយុទ្ធ “ពស់វែកមាស” (Video inside)

spot_img

ទាហានជាង 11.000 នាក់មកពី 29 ប្រទេសរួមជាមួយនាវាចម្បាំង 6 គ្រឿង យានយន្តឡើងគោក 36 គ្រឿង និងយន្តហោះ 86 គ្រឿង ត្រូវបានកេណ្ឌសម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំដែលត្រូវបានគេហៅថា “ពស វកមាស” នៅក្នុងប្រទេសថៃ។

ទាហានកូរ៉េខាងត្បូងនិងយោធភ័ណ្ឌ ចូលរួមក្នុងសមយុទ្ធនេះដែរ

កងទ័ពសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងថៃកាលពីថ្ងៃទី 17 ខែកុម្ភៈ បានចូលរួមសមយុទ្ធចុះចតលើឆ្នេរ Hat Yao ខេត្ត Chonburi ភាគខាងកើតប្រទេសថៃ។ លំហាត់សមយុទ្ធនេះពាក់ព័ន្ធនឹងទាហានអាមេរិកនិងថៃប្រហែល 2.000 នាក់និងទាហានកូរ៉េខាងត្បូងចំនួន 300 នាក់។

ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការធ្វើសមយុទ្ធ “ពស់វែកមាស” ដែលជាសមយុទ្ធចំរុះពហុជាតិធំបំផុតនៅអាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី 13 ដល់ 23 ខែកុម្ភៈ នៅក្នុងប្រទេសថៃ។

ក្នុងសមយុទ្ធនេះនៅឆ្នាំនេះ មានប្រទេសថៃ សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺជាអ្នកចូលរួមសំខាន់ៗចំនួន 7 ។ ទាហានអាមេរិក 6.800 នាក់ ត្រូវបានចាត់ឲ្យធ្វើលំហាត់សមយុទ្ធ។

នាវាចម្បាំងសរុបចំនួន 6 គ្រឿងឧបករណ៍ឡើងគោកចំនួន 36 គ្រឿងនិងយន្តហោះ 86 គ្រឿងត្រូវបានគេប្រើនៅក្នុងសមយុទ្ធនេះរួមទាំងនាវាចុះចត USS Bonhomme និងយាន្តឡើងគោក Cheong Ja Bong របស់កូរ៉េខាងត្បូង។

សមយុទ្ធដែលបានធ្វើឡើងនៅជុំវិញមូលដ្ឋានយោធា Sattahip ក្នុងខេត្ត Chonburi រួមមានការជួយសង្គ្រោះជំនួយមនុស្សធម៌ដូចជាសមយុទ្ធជម្លៀសនិងសមយុទ្ធយោធាបែបប្រពៃណីដូចជាការចុះចត។ គោលបំណងនៃសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដើម្បីបង្កើនសមត្ថភាពកងរក្សាសន្តិភាពនិងដើម្បីរក្សាការត្រៀមខ្លួនសម្រាប់បេសកកម្មមនុស្សធម៌និងជំនួយសង្គ្រោះមហន្តរាយ៕ សូយន

ទាហាននៃបណ្តាប្រទេសនៅក្នុងសមយុទ្ធ “ពស់វែកមាស” ដ៏គគ្រឹកគគ្រេង ទាហានប្រមាណ 11.000 នាក់ មកពី 29 ប្រទេសកំពុងចូលរួម

spot_img
×