Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជនថៃមានផែនការប្រឆាំងនឹងការបោះឆ្នោតសកល

spot_img

ប៉ូលីសល្បាតនៅក្បែរតុលាការកំពូលនៅទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី 25 ខែសីហា។

ក្រុមសកម្មជនខាងនយោបាយផ្នែកប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបានប្រកាសនៅថ្ងៃទី 17 ខែកុម្ភៈថានឹង ធ្វើការធ្វើបាតុកម្មបើកចំហរបន្ថែម ទោះបីជាមានការគំរាមចាប់ខ្លួនក៏ដោយ ដើម្បីទាមទារឱ្យរបបយោធាមិនពន្យារពេលការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ។

រដ្ឋាភិបាលយោធាថៃបានសន្យានិងពន្យារពេលការបោះឆ្នោតជាច្រើនលើកចាប់តាំងពីបានទទួលអំណាចបន្ទាប់ពីរដ្ឋប្រហារនៅក្នុងឆ្នាំ 2014 ។

ការបោះឆ្នោតថ្មីៗបំផុតគឺនៅខែវិច្ឆិកាឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយកាលពីខែមុននីតិប្បញ្ញត្តិ ដែលត្រូវបានតែងតាំងដោយក្រុមយោធាបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលធ្វើឱ្យការបោះឆ្នោតទូទៅទំនងជាត្រូវបានពន្យារពេលនៅដើមឆ្នាំ 2019 ។

ការធ្វើបាតុកម្មនេះបានបញ្ឆេះធ្វើឱ្យមានបាតុកម្មជាបន្តបន្ទាប់ប្រឆាំងរដ្ឋាភិបាលយោធា ហើយការតវ៉ាបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅទីក្រុងបាងកក ទីក្រុងឈៀងម៉ៃ ក្នុងតំបន់ខាងជើង ក៏ដូចជាកានកាអេន (Kon Kaen) នៅភាគឦសាន្តថៃ។

ក្រុមសកម្មជនមកពី DRG បានសម្តែងក្តីប្រាថ្នារបស់ពួកគេ ក្នុងការធ្វើបាតុកម្មជាបន្តបន្ទាប់ ក្នុងការគាំទ្រការបោះឆ្នោត ដែលចាប់ផ្តើមពីថ្ងៃទី 18 ខែកុម្ភៈនៅក្នុងខេត្តនគររាជសីមា ហើយបន្ទាប់មកមានបាតុកម្មនៅទីក្រុងបាងកក ថ្ងៃទី 24 ខែកុម្ភៈ។

ក្រុមសកម្មជនក៏បានប្រកាសផងដែរ អំពីផែនការធ្វើបាតុកម្មបន្ថែមទៀតនៅថ្ងៃទី 10 និង 24 ខែមីនានិងបន្ត នៅថ្ងៃសៅរ៍ក្នុងខែឧសភាសម្រាប់ការជួបជុំគ្នាធំមួយ។ ពីថ្ងៃទី 19-22 ឧសភា ក្នុងឱកាសខួបលើកទី 4 នៃរដ្ឋប្រហារឆ្នាំ 2014 ។

អ្នកនាំពាក្យអាជ្ញាធរយោធា លោកវរសេនីយ៍ឯក វីនធាយ ស៊ូវ៉ារ៉េ បាននិយាយថា រដ្ឋាភិបាលមិនមានការព្រួយបារម្ភអំពីការតវ៉ា និងជឿជាក់ថា ប៉ូលិសនឹងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់។

នៅថ្ងៃដដែលនោះដែររបបយោធាក៏បានចោទប្រកាន់សកម្មជន 50នាក់ ពាក់ព័ន្ធនឹងបាតុកម្មនាពេលថ្មីៗនេះ ស្នើឱ្យយោធាបោះបង់អំណាច និងស្ដារការគ្រប់គ្រងស៊ីវិលតាមរយៈការបោះឆ្នោត៕ សូយន

spot_img
×