Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​អភិវឌ្ឍ​ជនបទ សំដៅ​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន កាត់បន្ថយ​ចំណាកស្រុក

spot_img

​​ត្បូងឃ្មុំ ៖ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​កសិករ សហគមន៍​កសិកម្ម ដៃគូ​អភិវឌ្ឍ បាន​ប្រារព្ធ​ទិវា​ស្បៀង អាហារ​ពិភពលោក​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ ផ្លាស់ប្តូរ​អនាគត​នៃ​ការធ្វើ​ចំណាកស្រុក​តាមរយៈ​ការវិនិយោគ​លើ​សន្តិសុខ​ស្បៀង​និង​អភិវឌ្ឍ​ជនបទ​។ ទិវា​នេះ​បាន​ប្រារព្ធ​នៅ​ថ្ងៃទី​១៧ តុលា ២០១៧ នា​ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​៣៧​ហើយ នៃ​ការរៀបចំ​ទិវា​ស្បៀងអាហារ​ពិភពលោក ហើយ​ព្រឹត្តិការណ៍​ជា​សាកល​របស់​អង្ក​ការ​សហប្រជាជាតិ ដែល​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក បាន​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុងន័យ​បំផុសស្មារតី​ឲ្យ​យល់ដឹង និង​ទទួលស្គាល់​អំពី​តួនាទី ដ៏​មាន​សារសំខាន់ នៃ​វិស័យ​កសិកម្ម ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​អភិវឌ្ឍ​ជនបទ សំដៅ​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន កាត់បន្ថយ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ។

​បើតាម​លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ 2016 មាន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដូចជា​ថៃ​116000 នាក់ កូរ៉េ 43572 នាក់ ម៉ាឡេស៊ី 46452 នាក់ និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ផងដែ​រ ។​

​លោក ALEXANDER HUYNH តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នៅលើ​ពិភពលោក​បច្ចុប្បន្ន ចំនួន​ប្រជាជន​កាន់តែ​ច្រើនឡើង ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ដោយ​មូលហេតុ ស​ង្ក្រា​ម គ្រោះ​អត់ឃ្លាន ភាពក្រីក្រ ខ្វះ​ធនធាន ឥទ្ធិពល​នៃ​កា​រប​ម្រែ​បៗ​រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជាពិសេស​ដល់​សហគមន៍​ជនបទ ដែល​ចាំបាច់​អង្គការ FAO មាន​តួនាទី​ក្នុង​ការជួយ​ដោះស្រាយ ។ លោក​បន្តថា គិត​ត្រឹម​ឆ្នាំ 2013 ចំនួន​ជនអន្តោប្រវេសន៍​អន្តរជាតិ​បាន​កើនឡើង​ដល់​232​លាន​នាក់ ក្នុងនោះ​59​ភាគរយ រស់នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​។​

​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​ដែលមាន​សក្កដានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម ដូចជា​ដំណាំ​កៅស៊ូ ស្រូវ ម្រេច ស្វាយចន្ទី​ជាដើម ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មួយចំនួនធំ​ក៏បាន​ចិញ្ចឹម​គោ ក្របី មាន់ ទា ជ្រូក ជា​កសិដ្ឋាន និង​លក្ខណៈ​គ្រួសារ​យ៉ាង​ផុសផុល​ផងដែរ​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ជៀស​ជាង​ការធ្វើ​ចំណាកស្រុក ។​

​នៅក្នុង​ឱកាស​នោះ​ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​កសិផល​មួយចំនួន​ដែល​នាំ​មកពី​មន្ទី​កសិកម្ម​ខេត្ត​នានា​ផងដែរ​។​
​ក្នុង​កម្មវិធី​នេះ​មានការ​ដាំ​ឈើ​ជា​និ​មិ្ម​ត​រូប ការតាំង​ពិ​ព័រ​ណ៌​ផលិតផល និង​សម្ភារ​កសិកម្ម របស់​អង្គភាព​ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន​ឯកជន និង​ក៏មាន​ការផ្តល់ជូន​កសិក​រ​ដែល​ចូលរួម​នូវ​ពូជស្រូវ​ចំនួន​២០​គីឡូក្រាម និង​កូនឈើ​ហូប​ផ្លែ​៣​ប្រភេទ​៕​ ​ដោយ​៖​ជាលី​

 

spot_img
×