Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ធ្លាប់​ទៅ​ហាង​លក់​សម្លៀកបំពាក់ Zando និង Pedro សូមរួសរាន់ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា ភ្នំពេញ

spot_img

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ដែលបានធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ សុទ្ធតែ​ធ្លាប់បាន​ទៅ​ហាង​លក់ទំនិញ Zando ហាង​លក់ទំនិញ PEDRO ដូច្នេះ​សូម​ឲ្យ អ្នកធ្លាប់ទៅហាងលក់សម្លៀកបំពាក់ Zando និង Pedro សូមរួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិ បាល ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ ថ្ងៃទី ៨ ខែធ្នូ នេះ សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ជ្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ដែល បានធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ សុទ្ធតែ​ធ្លាប់បាន​ទៅ​ហាង​លក់ទំនិញ Zando ដែលមាន​អាសយដ្ឋាន​ស្ថិត នៅ​ផ្លូវ​ត្រសក់ផ្អែម និង​ហាង​លក់ទំនិញ PEDRO ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្រសួងសុខាភិបាល​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ហាង​លក់ទំនិញ​ទាំងពីរ ខាងលើ ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សូម​អញ្ជើញ​រួសរាន់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ដោយ​រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×