Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងកាត់សក់​ម្នាក់ បាន​យក​ឯកសណ្ឋាន​នគរបាល​ជាតិ របស់លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី មក​ពាក់​លេង និង​បាន​ថត​បង្ហោះ ផ្អើល​បណ្តាញ​សង្គម​

spot_img

កំពង់ស្ពឺ ៖ ជាងកាត់សក់​ម្នាក់​បាន​យក​ឯកសណ្ឋាន​នគរបាល​ជាតិ របស់លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ មក​ពាក់​លេង​និង​បាន​ថត​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពេញ​បណ្តាញ​សង្គម​។​

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា បុគ្គល​ឈ្មោះ ផាន សុភ​ក្តី បាន​សារភាព​ទទួលស្គាល់​កំហុស និង​បាន​ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សមត្ថកិច្ច ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី នោះ គណៈ​ស្នងការ នឹង​គោរព​ស្នើសុំ​មតិ​ចង្អុល ដឹកនាំ​ពី​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពិនិត្យឃើញ​មានការ​ផ្សព្វផ្សាយ និង​ការចែករំលែក​បន្តបន្ទាប់ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​នគរបាលជាតិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​ពុំមាន​លក្ខណៈ​គ្រប់គ្រាន់ និង​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​បុរស​ខាងលើ និង​ស្វែងរក​ប្រភព​អ្នកផ្គត់ផ្គង់​ឯកសណ្ឋាន​នគរបាល​នោះ​។​

​រសៀល​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​បុគ្គលិក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​បុរស​ខាងលើ និង​ឈានដល់​ការកោះអញ្ជើញ មក​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ផាន សុភ​ក្ដី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មានមុខ​របរ ជាងកាត់សក់ នៅ​ចំណុច ភូមិ​ពាណិជ្ជកម្ម សង្កាត់​រ​ការ​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់ថា ឯកសណ្ឋាន​នគរបាល​ជាតិ (​អាវ​នោះ​) គឺជា​កម្មសិទ្ធិ​លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ជា​ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដែល​កាលពី​ថៃ្ង​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០ នាទី​កន្លងទៅ លោ​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី បាន​បេី​ក​រថយន្ដ​ពាក់​ផ្លាកលេខ​នគរបាល​មក​តូប ដើម្បី​កាត់សក់ គាត់​បាន​ដោះអាវ​ព្យួរ ខ្ញុំ (​ផាន សុភ​ក្តី​) ក៏បាន​សុំ​ពាក់អាវ​ថតរូប ដោយ​លោក ង៉ា​ម រី បាន​ឆ្លើយថា ពាក់ៗ​ទៅ ខ្ញុំ​សួរ​បន្តថា បេី​ថត​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​កបាន​អត់ គាត់​ឆ្លេ​ី​យ​ថា ផុសៗ​ទៅ រួច​ខ្ញុំ​បាន​សុំ​ខ្ចី សោ​រថយន្ត​ដេី​ម្បី​បេី​ក​ទ្វារ​អង្គុយ​ថត គាប់​ជួន​ពេលនោះ មាន​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​ឆ្លងកាត់​ទីនោះ ខ្ញុំ​បាន​យក​បច្ច័យ ដាក់​បាត​លោក ដោយ​គ្រង​ឯកសណ្ឋាន​នគរបាលជាតិ​ផងដែរ​។ ឈ្មោះ ផាន សុភ​ក្តី បានបញ្ជាក់​បន្ថែមថា ចំពោះ សកម្មភាព​ខាងលើ គឺ​ខ្ញុំ​មិនបាន​ដឹងថា ជា​អំពេី​ខុសច្បាប់​នោះទេ ព្រោះ​លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី គាត់​ជា​នគរបាលជាតិ​មាន​ឋានៈ​ខ្ពស់ បាន​យល់​ព្រមឱ្យ​ខ្ញុំ​ថតរូប​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ដោយ​បុគ្គល​ឈ្មោះ ផាន សុភ​ក្តី បាន​សារភាព​ទទួលស្គាល់​កំហុស និង​បាន​ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សមត្ថកិច្ច គណៈ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយមាន​ការយល់ព្រមពី​ថ្នាក់ដឹកនាំ នៃ​នាយកដ្ឋាន​បុគ្គលិក សម្របសម្រួល​អនុវត្ត​ត្រឹម​កម្រិត ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​។​

​ដោយឡែក​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ គណៈ​ស្នងការ នឹង​គោរព​ស្នើសុំ​មតិ​ចង្អុល ដឹកនាំ​ពី​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​អនុវត្ត​បន្ត​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×