Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Mey Mey បង្ហោះ​ផ្សព្វផ្សាយ​សារ​ថា ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឆាត​មកសុំ​នាង​ធ្វើជា​ស្រី​លួចលាក់​

spot_img

​កណ្តាល​៖ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Mey Mey បាន​បង្ហោះ​ផ្សព្វផ្សាយ​សារ​ថា ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឆាត​មកសុំ​ខ្ញុំ​ធ្វើជា​ស្រី​លួចលាក់ ដោយនិយាយ​ចេញមក​មិន​ផ្តល់​កិត្តិយស​ឱ្យ​ខ្ញុំ​សោះ នេះ​ឬ​ចរិត​ពិត​របស់​ស្នងការ​ខេត្តកណ្តាល​។​ប៉ុន្តែ​ករណីនេះ​លោក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​និង​រូបភាព​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Mey Mey បង្ហោះ​ផ្សព្វផ្សាយ គឺជា​ព័ត៌មាន​មិន​ពិត​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ជម្រាបជូន សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​មេត្តា​ជ្រាបថា គណនី​ហ្វេ​ស​បុក​ឈ្មោះ Ah Mey Mey បានធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេ​ស​បុក​របស់ខ្លួន​ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Mey Mey បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា “​បងប្អូន​មក​ស្គាល់មុខ​ស្នងការ​នគរបាល​ខេត្តកណ្តាល ឈ្មោះ​ឈឿន សុចិត្រ នេះ​ទៅ​វា​បាន​ឆាត​មកសុំ​ខ្ញុំ​ធ្វើជា​ស្រី​លួចលាក់​របស់​វា វា​និយាយ​ចេញមក​មិន ផ្តល់​កិត្តិយស​ឱ្យ​ខ្ញុំ​សោះ នេះ​ឬ​ចរិត​ពិត​របស់​ស្នងការ​ខេត្តកណ្តាល ពិតជា​ថោក​ណាស់ “​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​និង​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​មិន​ពិត និង​សូមឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Ah Mey Mey ចូលមក​ធ្វើការ​បំភ្លឺ និង​បកស្រាយ ព្រមទាំង​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​ជន​ដែល​បាន​បង្កើត​គណនី​ក្លែងក្លាយ​ដោយបាន​ប្រើប្រាស់​រូបថត និង​ឈ្មោះ​ថ្នាក់​នាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ជាថ្មី​ម្តងទៀត ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​សាធារណជន​ដែល​និយម​តាមដាន​បណ្ដាញ​សង្គម សូម​បញ្ឈប់​នូវ​ការចែករំលែក​រាល់​ព័ត៌មាន​ប្រឌិត​ទាំងនេះ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ស្រាវជ្រាវ​វែកមុខ​ជនល្មើស​មក​ផ្តន្ទាទោស និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​បងប្អូន​ដែល​បាន​យល់​អំពី​ទង្វើ​ទុច្ចរិត​របស់​ក្រុម​ជន​មួយ​ក្តាប់​តូច​បាននិងកំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បម្រើឱ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ផងដែរ ។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​សាធារណជន ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម កុំ​មានការ​ភ័ន្តច្រឡំ ៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×