Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើក​កង់​បី​ឥណ្ឌា​លឿន​ពេក​មិន​ប្រយ័ត្ន​ធ្លាក់​ជង្ហុក​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ បណ្ដាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​បើក​កង់​បី​ឥណ្ឌា​លឿន​ពេក​មិន​ប្រយ័ត្ន​ក៏​ធ្លាក់​ជង្ហុក​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី​ខ្ទាត​ចេញមកក្រៅ​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៣០​នាទី​យប់​ថ្ងៃ​អង្គារ​ទី ៨ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយផ្លូវជាតិ​លេខ ១ ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​សុន​ពិ​ឈី​ន​អាយុ​៣៥​ឆ្នាំ​ មុខរបរ​រត់​កង់​បី​ឥណ្ឌា​ស្នាក់នៅ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​អង្គភាព​សា​ព័ត៌មាន CEN បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​កង់​បី​ឥណ្ឌា​ពណ៌​ស​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HV 9755 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ជង្ហុក​ក្រឡាប់​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី​ខ្ទាត​ចេញមក​ខាងក្រៅ​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ច្បា​អំពៅ​ចុះមក​ដល់​រួច​វាស់វែង​យក​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×