Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ប្រកាស​ពន្យារ​ការយក​ថ្លៃ​សេវា​ប្រព័ន្ធ​ជួញដូរ​ចល័ត សម្រាប់​ការជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ ចំនួន​២​ឆ្នាំ​បន្ថែមទៀត​

spot_img

​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​ពន្យា​ការមិន​គិតថ្លៃ​សេវា​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត សម្រាប់​ការជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន​២​ឆ្នាំ​បន្ថែមទៀត​។​

​ដោយ​យោងតាម​សេចក្តីសម្រេច​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាលពី​ថ្ងៃទី​២៦ តុលា​ឆ្នាំ​២០២០ ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​ពន្យារ​ការមិន​គិតថ្លៃ​សេវា​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត MTS សម្រាប់ ការជួញដូរ​មូល​ប​ត្រ​កម្ម​សិទ្ធ​រយៈពេល ២​ឆ្នាំ​បន្តទៀត គិត​ចាប់​ពីថ្ងៃ​ផុតកំណត់​លើ​ការមិន​គិតថ្លៃ​សេវា​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចាស​។​។

​ដូចនេះ​ការមិន​គិតថ្លៃ​សេវា​នេះ​មាន​សុពលភាព​បន្ត​រហូតដល់​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០២២​។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ស្មារតី​នៃ​ការជួយ​គ្នា ដោយ​សម្រាល​បន្ទុក​ចំណាយ​របស់​ក្រុមហ៊ុន​មូល​ប​ត្រ និង​វិនិយោគិន​ដែលជា​អ្នកប្រើប្រាស់​ចុងក្រោយ ក្នុងស្ថានភាព​ដែល​គ្រប់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំ​ង​ឈ​កូ​វីត​១៩​។
​ផ្សា​រមូល​ប​ត្រ​កម្ពុជា​សង្ឃឹមថា ការសម្រេច​ពន្យារ​ការ​មិន​គិតថ្លៃ​សេវា​នេះ និង​បន្ត​សម្រួល​វិនិយោគិន ក៏ដូចជា​ជំរុញ​ការជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​

​ប្រព័ន្ធ​ជួញដូរ​ចល័ត ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​បឋម​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៨ និង​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៩​។ ប្រព័ន្ធ​នេះ​ត្រូវបាន​ដាក់​ឲ្យ​វិនិយោគិន​ប្រើប្រាស់ តាមរយៈ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ជា​សមាជិក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទាំង​១០​។

គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០២០ ចំនួន​គណនី MTS ដែល​បាន​បើក​និង​ប្រើប្រាស់​ដោយ​វិនិយោគិន​មាន​ចំនួន ១០.០៣០ គណនី​ហើយ​ត្រីមាស​ទី​៣​ឆ្នាំ​២០២០ នេះដែរ ចំនួន​បញ្ជ​ទិញ​លក់​មូល​ប​ត្រ​តាម MTS មាន​ចំណែក​រហូត ៩៦,៧៧​ភាគរយ ធៀប​នឹង​ការដាក់​បញ្ជា​តាមរយៈ​ភ្នាក់ងារ​មូល​ប​ត្រដែ​ឡ​មានតែ ៣,២៣​ភាគរយ​តែប៉ុណ្ណោះ​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×