Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​ណាស់​! តារា​ម៉ូ​ដែល​ម្នាក់​អះអាងថា ដេក​ហាលថ្ងៃ​ស​ន្ធាំ​ង «​ភាព​ឯកជន​» ប្រឆាំង​ពន្លឺព្រះអាទិត្យ ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ថែមទាំង​បង្កើន​ចំណង់​ផ្លូវភេទ​

spot_img

​តារា​ម៉ូ​ដែល​ប្រេ​ស៊ី​ល​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណិ​ត​ស្រឡាំងកាំង​ជាខ្លាំង​តែម្តង ខណៈ​ឃើញ​នាង​ហាក់​កំពុង​ងាក​ទៅរក​ទម្លាប់​ដ៏​ចម្លែក​ដេក​អាក្រាតកាយ​ហាលថ្ងៃ ដោ​យស​ន្ធាំ​ង​ជើង​ប្រឆាំង​ពន្លឺព្រះអាទិត្យ​នៅពេល​ព្រឹក ដែល​នាង​និយាយថា ធ្វើបែបនេះ​នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​ជួយ​ឲ្យ​នាង​គេង​លក់​ស្រួល​ផងដែរ​។​

​តារា​ម៉ូ​ដែល​នាង Letícia Martins ដែល​គេ​ស្គាល់​ឈ្មោះថា Lunna Leblanc បាន​បញ្ចេញ​នៅលើ​បណ្តាញ​សង្គម Instagram ថា នាង​បាន​លាតត្រដាង «​ផ្នែក​ឯកជន​» របស់​នាង​ទៅនឹង​ពន្លឺព្រះអាទិត្យ​រៀងរាល់​ពេលព្រឹក សម្រាប់​រយៈពេល ២ ម៉ោង ក្នុង​មួយថ្ងៃ ដោយ​នាង​អះអាងថា​ការធ្វើ​ពិធី​ប្រចាំថ្ងៃ​របស់​នាង​បែបនេះ អាច​ផ្តល់​ថាមពល​កាន់តែច្រើន បង្កើន​ចំណង់​ផ្លូវភេទ និង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​។​

​បើទោះជា​នាង​ហាលថ្ងៃ​ហាក់​មើលទៅ​អាក្រាត​ទាំងស្រុង​ក្តី ប៉ុន្តែ នាង​បាន​យកដៃ​របស់​នាង​ការពារ​ភាពថ្លៃថ្នូរ​របស់​នាង​ផងដែរ​។​

​នាង​បានសរសេរថា​៖ «​គ្មានអ្វី​ប្រសើរ​ជាង​ព្រះអាទិត្យ​ពេលព្រឹក​ទេ​។ ខ្ញុំ​ស្រឡាញ់​បទពិសោធ​នេះ​»​។​

​ប៉ុន្តែ អ្នកជំនាញ​បាន​ព្រមាន​ប្រឆាំងនឹង​និន្នាការ​វាយតម្លៃ​បែបនេះ ដោយ​ប្រាប់ថា​ទង្វើ​នេះ​គឺ​«​គ្រោះថ្នាក់​» ទៅវិញ​ទេ​។ ហេតុនេះ ក្រុម​អ្នកជំនាញ​ក៏បាន​ព្រមាន​ស្ត្រី​មិន​ឲ្យ​ការ​ហាលថ្ងៃ ប្រឆាំងនឹង​ទ្វារមាស​របស់​ពួកគេ​ឡើយ​។​

​វេជ្ជបណ្ឌិត Deb Cohen Jones ជា​គ្រូពេទ្យ​ដែលមាន​បទពិសោធន៍​ជាង ២០ ឆ្នាំ និង​ជា​អ្នកជំនាញ​ខាង​ថែរក្សា​ស្បែក​មកពី Perth បាន​និយាយថា ការអះអាង​ទាំងនេះ​មិន​ត្រឹមតែ​មិន​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មិនមាន​សុវត្ថិភាព និង​គ្រោះថ្នាក់​ខ្លាំងណាស់​។​

​លោកស្រី​បាន​និយាយថា “​ស្បែក​ទ្វារមាស​ជាទូទៅ គឺ​មិនអាច​ទ្រាំទ្រ​នឹង​ពន្លឺព្រះអាទិត្យ​បានទេ ហេតុដូច្នេះ​ងាយ​នឹង​រលាក និង​អាច​ឈានដល់​កើត​មហារីក​ផងដែរ​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×