Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហ្មង​! ក្រុម​បវរកញ្ញា​ថៃ​២០២០ កំពុង​ឈរ​កាច់រាង​នៅលើ​ស្ពាន​យោង ស្រាប់តែ​ដាច់​ប្រាវ ធ្លាក់ទឹក​ព្រោង​បណ្តាល​ឲ្យ​….

spot_img

​បេ​ក្ខ​នារី ៣ នាក់​ក្នុងចំណោម ៣០ រូប​ដែលមាន​សម្រស់​ស្រស់ស្អាត នៅក្នុង​ការប្រកួត​បវ​រក​ញ្ញា​ថៃ​ឆ្នាំ ២០២០ បាន​រងរបួស​ស្រាល បន្ទាប់ពី​ស្ពាន​យោល​មួយ​បាន​ដាច់​ដោយ​ចៃដន្យ ខណៈពេល​ពួកគេ​កំពុង​ថតរូប​ដើម្បី​ផ្សព្វផ្សាយ​នៅឯ​ហាង​ផេ​ន​ពៅ​កាហ្វេ និង​ភោជនីយដ្ឋាន​មួយ នៅ​ខេត្ត​ឈៀង​ម៉ៃ កាលពី​ម្សិលមិញ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ៣ រសៀល ក្នុងអំឡុងពេល​៦​ថ្ងៃ​ជាប់ៗ​គ្នា​នៃ​វគ្គ​បណ្តុះបណ្តាល និង​សកម្មភាព​នៅ​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​។ ស្ពាន​យោល​តូច​នេះ​ដៃ​ល​សាងសង់​ពី​ខ្សែពួរ និង​ដែក នៅ​ច្រកចូល​ភោជនីយដ្ឋាន ហើយ​ភ្លាមៗ​នោះ​វា​ស្រាប់តែ​បាន​ដាច់​ប្រាវ​តែម្តង ខណៈពេលដែល​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​ទាំងអស់ កំពុង​ឈរ​នៅលើ​ស្ពាន​ដើម្បី​ថតរូប​។​

​ម្នាក់​ក្នុងចំនោម​ពួកគេ​បាន​រងរបួស​ជាំ​នៅលើ​ថ្ងាស​របស់​នាង រីឯ​២​នាក់​ទៀត​មុត​នឹង​ដែក​របួស​តិចតួច​។ ពួកគេ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ព្យាបាល​របួស ខណៈ​បេ​ក្ខ​នារី​ពុំបាន​រងរបួស ដែល​ត្រូវ​បានឃើញ​សើច​ឱប​គ្នា​ពី​ហេតុការណ៍​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​ដើម្បី​សម្រួល​ខ្លួន​បន្តិច​សិន មុនពេល​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​ផ្សេងទៀត​។​

​លោក​វេជ្ជបណ្ឌិត Adisorn Suddee ប្រធាន​រៀបចំ​ការប្រកួត​បវរ​កញ្ញា​ថៃ​ឆ្នាំ ២០២០ បានបញ្ជាក់​បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ​ថា ស្ពាន​នេះ​អាច​នឹង​ដាច់​ដោយសារតែ​មិនអាច​ទ្រ​ទម្ងន់​បាន ដែលជា​ហេតុ​បណ្តាលឱ្យ​ពួកគេ​ធ្លាក់​ចូលទៅក្នុង​ទឹក​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ​ខាងក្រោម​។​

​លោក​បាន​បន្ថែមថា “​យើង​មិន​រំពឹងថា​ស្ពាន​នេះ​នឹង​បាក់​ទេ​។ តែ​យ៉ាងណា ទន្ទឹមនឹងនេះ​ការប្រលង​និង​វគ្គ​បណ្តុះបណ្តាល​នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៣ ខែធ្នូ ហើយ​យើង​នឹង​យកចិត្តទុកដាក់​បំផុត​ចំពោះ​បេក្ខជន​ដែល​រងរបួស​គ្រប់​វគ្គ​ទាំងអស់​”​។​

​លោក Worapot Chatkanjana ជា​ម្ចាស់​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន Pang Pao Beach បាន​ប្រាប់​សារព័ត៌មាន​ថា ភោជនីយដ្ឋាន​ទើបតែ​បើក​ដំណើរការ​កាលពី​ថ្ងៃទី​២ ធ្នូ ប៉ុណ្ណោះ ដោយមាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ចូលមក​ទស្សនា​។ ទោះយ៉ាងណា​ស្ពាន​នេះ​អាច​ទ្រទ្រង់​តែ​ទំងន់​សរុប ២៥ នាក់​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើអោយ​ស្ពាន​នេះ​បាក់​រលំ​ជាយថាហេតុ​។​

​ម្ចាស់​ហាង​ខាងលើ​បន្តថា​ថា “​ហាង និង​ភោជនីយដ្ឋាន Pang Pao សុខចិត្ត​ទទួលខុសត្រូវ​វ​អ្វីដែល​បានកើត​ឡើង និង​ចំណាយ​លើ​ការព្យាបាល​សំរាប់​បេ​ក្ខ​នារី​ដែល​រងរបួស​ផងដែរ​។ យើង​ក៏​នឹង​ពង្រឹង​ស្ថេរភាព​ស្ពាន ក៏ដូចជា​វិធានការណ៍​សុវត្ថិភាព ដើម្បី​ការពារ​កុំអោយ​កើតមាន​ឧប្បត្តិហេតុ​បែបនេះ​ម្តងទៀត​នាពេល​អនាគត​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×