Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ៖ អំពើពុករលួយ ធ្វើឱ្យការផ្តល់សេវាសាធារណៈ ចុះអន់ថយ និងធ្វើឱ្យខូចទំនុកចិត្តលើរដ្ឋាភិបាល

spot_img

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅង្ថៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ, អំពើពុករលួយធ្វើឱ្យការផ្តល់សេវាសាធារណៈចុះអន់ថយ និងធ្វើឱ្យខូចទំនុកចិត្តលើរដ្ឋាភិបាល។ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ-១៩នៅឆ្នាំនេះ បានបង្ហាញឱ្យឃើញថា នៅពេលដែលយើងចាត់ចែងធនធានហិរញ្ញវត្ថុ ត្រូវទៅតាមផ្នែកដែលគួរតែចំណាយ ធនធានទាំងនេះ អាចកសាងភាពរួបរួមគ្នាក្នុងសង្គម និងលើកកម្ពស់សុខុមាលភាពសហគមន៍។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ឆ្នាំ ២០២០ នេះ ស្ថានទូតផ្តោតសំខាន់លើការងារ ដែលអូស្រ្តាលី ធនាគារពិភពលោក World Bank និងដៃគូរបស់យើង កំពុងធ្វើជាមួយ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ដើម្បីអាចផ្ទេរហិរញ្ញវត្ថុសាធារណៈ ដោយផ្ទាល់ទៅគណនីធនាគារ របស់មជ្ឈមណ្ឌលផ្តល់សេវា ដូចជា មន្ទីរពេទ្យនិងមណ្ឌលសុខភាពជាដើម។ ការធ្វើបែបនេះ ជួយជាការផ្តល់រង្វាន់ដល់មូលដ្ឋានសុខាភិបាល ដែលធ្វើការងារបានល្អ និងកាត់បន្ថយឱកាស ក្នុងការគ្រប់គ្រងមិនត្រឹមត្រូវ។ យើងក៏បានជួយបង្កើត ទីភ្នាក់ងារផ្តល់វិញ្ញាបនប័ត្រទូទាត់ប្រាក់ថ្មី ដើម្បីផ្ទៀងផ្ទាត់ថាការទូទាត់មានភាពត្រឹមត្រូវ។

វិធានការទាំងនេះ បានចូលរួមចំណែកធ្វើឱ្យប្រសើរឡើង នូវគុណភាព និងកាន់តែផ្តល់នូវលទ្ធភាព ក្នុងការទទួលបាន សេវាសុខភាពសាធារណៈ នៅកម្ពុជា។ យើងទន្ទឹងនឹងបន្តជួយកសាង ប្រព័ន្ធហិរញ្ញប្បទានសុខភាពសាធារណៈដែលមានភាពធន់ នៅកម្ពុជា និងប្រើប្រាស់វាជាគំរូ ដើម្បីជំរុញកំណែទម្រង់នៅក្នុងវិស័យផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×