Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចេញផ្លែស្វាយស្រស់ ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ក្នុងសប្តាហ៍នេះ

spot_img

ភ្នំពេញ៖ ក្រសួងកសិកម្មនៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានប្រកាសថា កម្ពុជាកំពុងនាំចេញផ្លែស្វាយស្រស់ជាលើកដំបូង ទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណនាំចេញផ្លែឈើ ទៅកាន់ទីផ្សារយក្សមួយនេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ផ្លែស្វាយស្រស់ នឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈប្រទេសវៀតណាម។

បើយោងតាមក្រសួងកសិកម្ម ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ជាង ៤៤.០០០ តោន កាលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ កើនឡើង ៥០,៩៥ ភាគរយ ជារៀងរាល់ឆ្នាំ។ ហើយកាលពីឆ្នាំមុនដែរប្រទេសកម្ពុជា បានដឹកជញ្ជូនផ្លែស្វាយជាង ៥៨,១០០ តោនទៅកាន់ប្រទេសថៃ វៀតណាម សិង្ហបុរីបារាំង និងរុស្ស៊ី។

គិតត្រឹមចុងខែវិច្ឆិកានេះ ក្រុមហ៊ុនកម្ពុជាចំនួន ៤ បានត្រៀមរួចរាល់សម្រាប់ការនាំចេញខណៈដែល ៧ ក្រុមហ៊ុនទៀតកំពុងបំពេញចង្វាក់វេចខ្ចប់ផលិតផល។

កាលពីខែមិថុនា ប្រទេសចិន និងក្រសួងកសិកម្ម បានពិភាក្សាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជា ដឹកជញ្ជូនផ្លែស្វាយបានចំនួន ៥ សែនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ដំណាំស្វាយ កំពុងត្រូវបានដាំដុះលើផ្ទៃដីកសិកម្មជាង ១០០.០០០ ហិកតានៅក្នុងប្រទេសកម្ពុជាភាគច្រើននៅខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និងបន្ទាយមានជ័យ ដែលមានទិន្នផលជាមធ្យមជិត ១,៥ លានតោនក្នុងមួយឆ្នាំ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×