Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បន្ទុះគ្រាប់បែកលើយន្តហោះដឹកអ្នកដំណើរមួយ ដើម្បីបំផ្លាញកីឡាអូឡាំពិកឆ្នាំ 1988

spot_img

កូរ៉េខាងជើងមានផែនការបន្ទុះយន្តហោះដឹកអ្នកដំណើរមួយ ដើម្បីបំផ្លាញកីឡាអូឡាំពិក នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ១៩៩៨ ហើយបានបង្កឡើងនូវភាពតក់ស្លុតគ្រាដែលសម្រេចបានតាមផែនការ។

ការប្រកួតកីឡាអូឡាំពិកនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 1988 ។

មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិករដូវរងា នៅប្រទេសកូរ៉េខាងត្បូង។ នេះគឺជាអូឡាំពិក ដែលបង្ហាញពីទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង មានភាពតានតឹងខ្លាំងបំផុត។

សម្លឹងមើលទំនាក់ទំនងអន្តរកូរ៉េនៅពេលនេះ មនុស្សជាច្រើនបានរំលឹកព្រឹត្តិការណ៍នេះ មុនពេលការប្រកួតកីឡាអូឡាំពិកនៅកូរ៉េ ខាងត្បូងក្នុងឆ្នាំ 1988 ខណៈពេលដែលកូរ៉េខាងជើងស្ថិតនៅក្រោមការដឹកនាំរបស់លោកគីមជុងអ៊ីលបានព្យាយាមបំផ្លាញ អូឡាំពិកដោយការវាយប្រហារយន្តហោះដឹកអ្នកដំណើរសម្លាប់មនុស្សអស់ 115 នាក់។

…នៅថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 1987 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ជើងហោះហើរលេខ 858 បានផ្ទុះនៅអាកាស ខណៈភ្នាក់ងាររបស់កូរ៉េខាងជើងបានដាក់គ្រាប់បែកនៅលើកន្លែងដាក់ឥវ៉ាន់យួរដៃ។ យន្ដហោះនេះ ធ្វើដំណើរពីអ៊ីរ៉ាក់ ទៅកូរ៉េខាងត្បូងដោយឆ្លងកាត់ អេមីរ៉ាតអារ៉ាប់រួម(UAE)និងទីក្រុងបាងកកប្រទេសថៃ។

កូរ៉េខាងត្បូងពេលនោះកំពុងរៀបចំ ព្រឹត្តិការណ៍កីឡាOLYMPIC ១៩៨៨ នៅទីក្រុងសេអ៊ូល ហើយមេដឹកនាំកូរ៉េខាងជើងចង់ទប់ស្កាត់រឿងនោះ។

ចារៈនារីនៅមានជីវិត KIM HYON-HUI

Kim Hyon-hui និយាយថា៖ “ខ្ញុំត្រូវបានប្រាប់ដោយមន្ត្រីជាន់ខ្ពស់ថា មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងសេអ៊ូល យើងនឹងវាយប្រហារយន្តហោះដឹកអ្នកដំណើរកូរ៉េខាងត្បូងមួយ វានឹងបង្កើតភាពវឹកវរដល់ប្រទេសកូរ៉េខាងត្បូង “។

នាង Kim Hyon-hui ព្រមជាមួយសហការីរបស់គាត់បានឡើងយន្តហោះនៅទីក្រុងបាកដាដ ហើយដាក់គ្រាប់បែក។ នៅពេលដែលយន្ដហោះបានឈប់នៅក្នុងទីក្រុង Abu Dhabi ភ្នាក់ងារចារកម្មទាំង២ របស់កូរ៉េខាងជើង បានចុះពី យន្តហោះហើយបានរត់គេចខ្លួន។ ប៉ុន្មានម៉ោងក្រោយមក​ គ្រាប់បែកបានផ្ទុះនៅពេលយន្តហោះបានហោះហើរឆ្លងកាត់សមុទ្រអាដាម៉ាន់ ដោយសម្លាប់មនុស្ស 115 នាក់ ក្នុងនោះមានប្រជាជនកូរ៉េខាងត្បូង 113 នាក់និងជនបរទេស 2 នាក់។

បន្ទាប់ពីការវាយប្រហារនោះចារកម្មជនជាតិកូរ៉េខាងជើងទាំង២នាក់ បានព្យាយាមហោះហើរពីអាប៊ូដាប៊ី ទៅអាម៉ាន់ ប្រទេសហ្ស៊កដានី ប៉ុន្តែដោយសារតែបញ្ហាទិដ្ឋាការពួកគេត្រូវបានគេបង្ខំហោះហើរទៅបារ៉ែន ទីកន្លែងបំរុងសម្រាប់ទៅដល់ទីក្រុងរ៉ូម។ ទោះបីជាយ៉ាងណាក៏ដោយលិខិតឆ្លងដែនរបស់ភ្នាក់ងារចារកម្មទាំងពីរនាក់ ត្រូវបានគេរកឃើញថា ក្លែងក្លាយនៅព្រលានយន្តហោះនៅបារ៉ែន។ ដោយដឹងថា ពួកគេនឹងត្រូវចាប់ខ្លួន ពួកគេទាំងពីរនាក់ បានធ្វើអត្តឃាតដោយការលេប xyanua នៅក្នុងបារី។ ភ្នាក់ងារចារកម្មបុរសឈ្មោះ kim sung-il បានស្លាប់ ប៉ុន្ដែភ្នាក់ងារនារី Kim Hyon-hui បានរួចជីវិត។

ក្រោយមក Kim Hyon-hui បានយល់ព្រមធ្វើការជាមួយទីក្រុងសេអ៊ូល ។ Kim Hyon-hui បាននិយាយថា “ប្រទេសកូរ៉េខាងជើងគិតថា អូឡាំពិកកូរ៉េខាងត្បូង ១៩៨៨ នឹងបែងចែកទឹកដីនេះជារៀងរហូត ធ្វើឲ្យសេដ្ឋកិច្ចខាងត្បូងខ្លាំងជាងខាងជើង។ ហេតុនេះខ្ញុំទទួលបានបញ្ជាត្រូវធ្វើឲ្យកូរ៉េខាងត្បូងមានបញ្ហារញ៉េរញ៉ៃ ដោយបន្ទុះគ្រាប់បែកលើយន្តហោះ”។

Kim Hyun-hui បានបន្ថែមថា៖ “បេសកកម្មរបស់ខ្ញុំត្រូវបានចុះហត្ថលេខាជាផ្លូវការដោយលោកគីម ជុងអ៊ីល។ ជីវិតនៅក្នុងប្រទេសកូរ៉េខាងជើង គឺដូចជានៅគុកធំមួយ ហើយមនុស្សត្រូវបានគេចាត់ទុកថា ជាទាសករម្នាក់ប៉ុណ្ណោះ” ៕ សូយន

spot_img
×