Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ដ្រាលី និង​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា តាមរយៈ​សសរស្តម្ភ ៣

spot_img

​ភ្នំពេញ​៖ អូស្ដ្រាលី និង​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា (Cambodia COVID-19 Development Response Plan) នា​ថ្ងៃ​ពុធ ទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ ក្នុង​ស្មារតី​ភាពជា​ដៃគូ រដ្ឋាភិបាល​អូស្ដ្រាលី ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ជា​បន្ដបន្ទាប់ បានរៀបចំ​ផែនការ​នេះ​ដែលមាន​សុពលភាព​រហូតដល់​ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​តម្រង់ទិស​ការគាំទ្រ​រប​ស់​អូស្ដ្រាលី សម្រាប់​ស្ដារ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។​
​ផែនការ​នេះ​បានកំណត់​អំពី​ការគាំទ្រ​របស់​អូស្ដ្រាលី​សម្រាប់​ការស្ដារ​កម្ពុជា តាមរយៈ​សសរស្តម្ភ ៣ គឺ​៖ ការធានា​សនិ្ដ​សុខ​ផ្នែក​សុខាភិបាល​, សិ្ថ​រ​ភាព​សង្គម​និង​បរិ​យា​ប័ន្ន និង​ការស្ដារ​សេដ្ឋកិច្ច ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្តីពី​ការប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម ជា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​វិនិយោគ​លើ​ចង្កោម​សកម្មភាព​នៃ​សសរស្តម្ភ​ទាំង ៣ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ពី​វិបត្តិ​ជំងឺ​កូ​វី​២១៩ ។ ចង្កោម​សកម្មភាព​ទាំងនោះ​រួមមាន​៖ ការធ្វើឱ្យ​ប្រសើរឡើង​គុណភាព និង​ភាពងាយស្រួល ក្នុងការ​ទទួលបាន​សេវា​សុខភាព​តាម​មន្ទីរពេទ្យ , ការលើកកម្ពស់​យេនឌ័រ និង​ពិការភាព និង​ពិការភាព , ការជំរុញ​ផលិតកម្ម​ស្បៀង , ការគាំទ្រ​ដល់​ការផ្លាស់ប្តូរ​ប្រភព​ថាមពល និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឆ្លើយតប នឹង​ជំងឺ​កូ​វីដ -១៩ ។​

​ដើម្បី​អនុវត្ត​ផែនការ​នេះ អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៥ លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​កំពុង​អនុវត្ត ។ ហិរញ្ញប្បទាន​នេះ ជាការ​ផ្តល់​បន្ថែម​លើ​ហិរញ្ញប្បទាន​ប្រមាណ ១៧០ លាន​ដុល្លារ​អាមេរិក ដែល​ឯកឧត្តម Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាស​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ ទន្លេមេគង្គ និង​ហិរញ្ញប្បទាន​ប្រមាណ ៤៤៥ លាន​ដុល្លារ​អាមេរិក ដែល​អូស្ត្រាលី​បាន​ប្តេជ្ញា​ផ្តល់​សម្រាប់​ការ ចែកចាយ​វ៉ាក់សាំង​ជំងឺ​កូ​វី​៥-១៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ។​

​ឯក​យុ​ត្ដម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ និតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលដៅ​ចម្បង នៃ​ផែនការ​នេះ ក្នុង​ការជួយ​ការពារ​ប្រជាជន​កម្ពុជា ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ និង​គាំទ្រ​ការស្តារ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ឆ្ពោះទៅកាន់​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ប្រកបដោយ​ភាព​ធន់​នឹង​វិបត្តិ និង​បរិ​យា​ប័ន្ន ។ ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ។ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា បានបញ្ជាក់​បន្ថែមថា អូស្ត្រាលី គឺជា​ដៃគូ​អភិវឌ្ឍន៍​បុ​រេ​សកម្ម​មួយ ដែល​បាន​ចាត់វិធានការ​តាំងពីដើម​ដំបូង ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍ សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ ។ ផែនការ​នេះ​បានបញ្ជាក់ ពី​កិច្ចសហការ​ដ៏​សំខាន់​ក្នុង​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ផែនការ​នេះ ពិសេស​សកម្មភាព​អាទិភាព ដែល​ផ្តោតលើ​វិស័យ​សំខាន់​ទាំង ៣ ដែលមាន​សង្គតិ​ភាពជា​មួយ​នឹង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​សង្គម កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ ចុងបញ្ចប់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​មានប្រសាសន៍ថា អគារ​ដ៏​មាន​តេជ​រិ​ទ្ធិ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​យើង​បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ផែនការ​នេះ គឺជា​អតិ​តទី​ស្នាក់ការ​កណ្តាល របស់​អាជ្ញាធរ​បណ្តោះអាសន្ន របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) ។ ដោយ​អូស្ត្រាលី​បាន​បំពេញ តួនាទី​ចម្បង​ក្នុង​កិច្ចដំណើរការ​ឆ្ពោះទៅរក​សន្តិភាព​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​អូស្ត្រាលី​កំពុង​បន្ត​តួនាទី​សំខាន់​ក្នុង ការផ្តល់​ការគាំទ្រ​ដល់​កម្ពុជា សម្រាប់​ស្តារ​សេដ្ឋកិច្ច និង​សង្គម ដែល​ទទួលរង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​១៩ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×