Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ឈ្លោះជាមួយប្រពន្ធ ទៅផឹកស្រាស្រវឹងជោក ហើយផឹកថ្នាំបំពុលបណ្ដាលអោយស្លាប់

spot_img

ខេត្តកណ្តាល៖នគរបាលស្រុកស្អាង បានឲ្យដឹងថា មានករណីអត្តឃាត ដោយបុរសម្នាក់ផឹកថ្នាំបំពុលបណ្ដាលអោយស្លាប់នៅថ្ងៃអាទិត្យ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨វេលា ម៉ោង៨នឹង៣០នាទី នៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

បុរសដែលស្លាប់នោះ ឈ្មោះ ង៉ាន សុខជា អាយុ៥០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាងខេត្តកណ្ដាល មុខរបរ កសិករ។ សភាពរឿងហេតុ ៖ មុនពេលកើតហេតុនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩ នឹង៣០នាទី បុរសដែលស្លាប់បានផឹកស្រាស្រវឹងយ៉ាងជោកជាំបានឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច លុះដល់ថ្ងៃទី១៨ មានអ្នកជិតខាងឈ្មោះ ឃន សេង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ បានប្រទះឃើញបុរសរូបនោះបានដេកក្នុងអង្រឹងក្រោមផ្ទះមានសភាពបែកពពុះមាត់ ក៏បានស្រែកឆោរឡោហៅប្រពន្ធនឹងអ្នកជិតខាងឲ្យមកមើល ពេលនោះអត្តឃាតជនត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្អាង។ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាបានស្លាប់បាត់ទៅហើយ។

នគរបាលប៉ុស្ដិ៍បា្រសាទ បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានពីក្រុមគ្រួសាររបស់អត្តឃាតជនភ្លាម កម្លាំងនគរបាលជំនាញពិនិត្យហេតុស្រុក ប៉ុស្ដិ៍ បានសហការណ៍ជាមួយក្រុមប្រឹក្សាឃុំ មេភូមិលេខ២ បានធ្វើការពិនិត្យលើសព មិនឃើញមានស្លាកស្នាមអ្វីគួរឲ្យ​កត់សម្គាល់ឡើយ។ ក្រោយការពិនិត្យនឹងតាមការអះអាងពីប្រពន្ធនឹងអ្នកជិតខាងឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារផឹកថ្នាំបំពុល(ប្រភេទថ្នាំបំពុលសត្វ)ពិតប្រាកដមែន៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×