Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ស្ត្រី​ចំណាស់​ម្នាក់​ដោះ​ស្បែកជើង ដេញ​វាយ​សន្តិសុខ​ផ្អើល​ពេញ​ផ្សារ​ច្បារអំពៅ គ្រាន់តែ​សុំ​ឲ្យ​គាត់​ពាក់​ម៉ាស់ ដើម្បី​ការពា​ឆ្លង​កូ​វីដ​សោះ​

spot_img

​ស្ត្រី​ចំណាស់​ម្នាក់ បានធ្វើ​ឲ្យ​អ្នក​ឡើង​ផ្សារ​មានការ​ហួសចិត្ត និង​គួរ​ឲ្យ​ស្អប់​ជាខ្លាំង ក្រោយ​ស្ត្រី​រូបនេះ​ស្រាប់តែ​បាន​ដោះ​ស្បែកជើង​ដេញ​វាយ និង​ស្រែកជេរ​សន្តិសុខ​ផ្អើល​ពេញ​ផ្សារ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២ នេះ ដោយសារ​ផ្ទុះ​កំហឹង​នឹង​សន្តិសុខ​បាន​យក​ម៉ាស​ឲ្យ​គាត់​ពាក់ មុនពេល​ដើរចូល​ផ្សារ ដើម្បី​ចូលរួម​ការពារ​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​។

​ជុំវិញ​ករណី​ដ៏​ហួសចិត្ត​នេះ​ផងដែរ លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ស្ត្រី​វ័យ​ចំណាស់​ខាងលើ បាន​ដើរ​ចូលមក​ផ្សារ ដើម្បី​ទិញ​បន្លែ ក្នុងស្ថានភាព​កន្សែង​ឃ្មុំ​ក្បាល ប៉ុន្តែ ពុំបាន​ពាក់​ម៉ាស​ការពារ​នោះទេ​។ ដោយ​ឃើញបែបនេះ សន្តិសុខ​ក៏បាន​យក​ម៉ាស​ឲ្យ​គាត់​ពាក់ ស្រាប់តែ​ស្ត្រី​រូបនេះ​បាន​ផ្ទុះ​កំហឹង ដោះ​ស្បែកជើង​គំរាម​វាយ​សន្តិសុខ និង​ថែមទាំង​ជេរ​ក្រុម​សន្តិសុខ​ទាំង​ហួសចិត្ត​បែបនេះ​ថា​៖ «​ពួក​ហ្អែ​ង​មើលងាយ​អ្នកក្រ​»​។​

​ទោះយ៉ាងណា នៅ​ទីបំផុត ស្ត្រី​រូបនេះ​ត្រូវបាន​ដេញចេញ​ពី​ផ្សារ​ទៅវិញ​ផងដែរ ព្រោះថា​មិនអាច​ឲ្យ​នៅ​បន្ត​អាង​ចាង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង នាំ​ឲ្យ​រំខាន​អារម្មណ៍​អ្នកដើរ​ផ្សារ និង​ប៉ះពាល់​ដល់​ការលក់ដូរ​របស់​អាជីវ​ករ​។​

​លោក សាន់ ប៊ុន​ណា ក៏បាន​បញ្ជាក់ថា ប្រសិន​អ្នកណា​មិន​ពាក់​ម៉ាស​នៅក្នុង​ដំណាក់កាល​នេះ​ទេ គឺ​ដាច់ខាត​មិន​ឲ្យ​ចូល​ផ្សារ​ឡើយ ព្រោះ​ខ្លាច​ឆ្លង​ចំ​ងឺ​កូ​វីដ​ដល់​គេឯង​គ្រប់គ្នា​ដែល​កំពុង​អនុវត្ត​ត្រឹមត្រូវ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×