Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កំពង់ត្រឡាច​នាំខ្លួន​ជនសង្ស័យ​៣​នាក់ យកមក​ធ្វើ​ត្រាប់​សកម្មភាព នៅ​កន្លែងកើតហេតុ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

spot_img

​កំពង់ឆ្នាំង ៖​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ពុធ ទី​៩ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​ជំនាញ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ និង​បាន​នាំយកមក​ធ្វើ​ត្រាប់​សកម្មភាព នៅ​កន្លែងកើតហេតុ ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។​

​ជនសង្ស័យ​មានឈ្មោះ តុ​ន នឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ឈ្មោះ ណន ណឹ​ម ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ និង​ឈ្មោះ នៅ ច្រេស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣ ខាងលើ រស់នៅ​ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×