Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្លាប់ ដោយឆ្លងចរន្តភ្លើងអាគុយឆក់ត្រី ឆក់ខ្លួនឯង

spot_img

ខេត្តកណ្តាល៖ មានករណីបុរសម្នាក់ដើរឆក់ត្រី បណ្តាលឲ្យឆ្លងចរន្តភ្លើងអាគុយឆក់ខ្លួនឯងស្លាប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៥នៅចំណុចបឹងចាក់ក្អែក ភូមិ ព្រែកជ្រៃ ឃុំព្រែក ឬស្សី ស្រុកល្វាឯមខេត្តកណ្តាល។

នគរបាលស្រុកល្វាឯម បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចេង សុភ័ណ្ឌ អាយុ ២៣ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ វត្ថុតាងចាប់យក អាគុយ ៤០ អំពែ ១គ្រឿង ដុំ អាំងវ៉ុលទ័រ១និងដងឬស្សីសម្រាប់ឆក់មួយគូរ។

នគរបាលដដែល បានបន្ថែមថា នៅថ្ងៃកើតហេតុ វេលាម៉ោង ១៤ និង៣០នាទីជនរងគ្រោះ បានចេញពីផ្ទះ ទៅឆក់ត្រី នៅចំណុចបឹងដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិ ដែលមានគ្នា៣នាក់ ដោយមានឈ្មោះផេង ចេងត្រូវជាឪពុក ឈ្មោះហេង សេង ឪពុក​មា​ជនរងគ្រោះ និង ចេង សុភ័ណ្ឌជាជនរងគ្រោះ។ ពេលទៅដល់ ជនរងគ្រោះបានដើរឆក់តែឯង។ ឯឪពុក និងឪពុកមា ទៅរកផ្សេងគ្នា តែក្នុងបឹងតែមួយ។ រកបានមួយស្របក់បានបាត់ជនរងគ្រោះ ឪពុក និង ឪពុកមាបានដើររកជនរងគ្រោះ ហើយបានប្រទះឃើញ​ដង​ឆក់​អណ្តែតលើទឹកក៏ចាប់ទាញយក ទើបបានរកឃើញឈ្មោះចេង សុភ័ណ្ឌដួលស្លាប់ ក្នុងទឹកដោយស្ពាយអាគុយនៅជាប់នឹងខ្នង។ ឪពុកនិងឪពុកមា នាំគ្នាសែងយកសាកសពមកផ្ទះវិញ។

បន្ទាប់មកលោកមេភូមិ បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍​។ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ បានធ្វើការពិនិត្យសាកសព ការពិនិត្យ សាកសពមានឈាមហូរតាមច្រមុះពោះមានទឹក។ ការសន្និដ្ឋាន ៖ យោងតាមចម្លើយសាក្សីត្រូវជាឪពុកបង្កើត និង ឪពុកមា អះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីប្រាកដមែន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×