Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលម្នាក់ ដែលដុះដំសាច់ក្រោមថ្លើម កំពុងព្យាបាលជំងឺនៅផ្ទះ និងត្រៀមទៅព្យាបាលនៅបរទេស ទទួលបានថវិកា៤លានរៀល ពីអភិបាលរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

លោកអភិបាលបាលខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់លោក ឃួង ស្រង ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។ លោកបញ្ជាក់ថា លោក ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ ដល់កងកម្លាំងទាំងនគរបាល ក៏ដូចអាវុធហត្ថ និងប្រជាការពារ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។

លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម។

លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារ យកចេញពីមន្ទីរពេទ្យរដ្ឋ មកសម្រាកនៅផ្ទះ និងកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅបរទេស។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានជួយឧបត្ថម្ភជាថវិកា ចំនួន២លានរៀលថែមទៀតផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×