Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងសៀមរាប បង្រ្កាបកុងស៊ីបញ្ចាំ ដកហូតម៉ូតូចំនួន២០គ្រឿង ហើយប្រកាសរកម្ចាស់ ដើម្បីយកម៉ូតូទៅវិញ

spot_img

សៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្រ្កាប និង ដកហូតបានម៉ូតូខុសប្រក្រតីចំនួន ២០គ្រឿង ពីទីតាំងបញ្ចាំស្របច្បាប់ និងខុសច្បាប់ ចំនួន៣កន្លែង ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់កន្លងមក សូមមកពិនិត្យរកម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលសមត្ថកិច្ចទើបបង្ក្រាប និងដកហូតបាន ពីទីតាំងបញ្ចាំក្នុងក្រុង ចំនួន២០គ្រឿង ។ លោកបានថ្លែងថា នៅពេលដែលម្ចាស់ម៉ូតូ មកពិនិត្យម៉ូតូរបស់ខ្លួនដែលបាត់នាពេលកន្លងមកនោះ ត្រូវភ្ជាប់មកជាមួយនូវឯកសារទិញម៉ូតូច្បាប់ដើម កាតគ្រី រីឯម៉ូតូដែលពុំទាន់មានម្ចាស់មកទទួល លោកអធិការនគរបាល នឹងធ្វើការស្រាវជ្រាវរកម្ចាស់បន្តទៀត ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ទៀតថា កន្លងមក កងកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយ អធិការនគរបាលក្រុងសៀមរាប រួមនិងប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល និងនគរបាលសង្កាត់គោកចក បានចុះបង្រ្កាប និង ដកហូតបានម៉ូតូខុសប្រក្រតីចំនួន ២០គ្រឿង ពីទីតាំងបញ្ចាំស្របច្បាប់ និងខុសច្បាប់ ចំនួន៣កន្លែង ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប ដូច្នេះ តាមរយៈនេះ សូមអំពាវនាវដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំទាំងអស់ក្នុងក្រុងសៀមរាប សូមពិនិត្យ លើឯកសារកាន់កាប់ប្រើប្រាស់ និងអត្តសញ្ញាណ របស់បុគ្គលដែលយកម៉ូតូ ឬយានយន្តមកបញ្ចាំឲ្យបានត្រឹមត្រូវ ចៀសវាងពាក់ព័ន្ធនឹងបទល្មើស និងការចោទប្រកាន់ពីសមត្ថកិច្ច ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×