Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយតករវេជ្ជសាស្រ្តអង់គ្លេស ជំរុញឱ្យអ្នកដែលមានអាឡាក់ហ្សីធ្ងន់ធ្ងរ ចៀសវាងចាក់វ៉ាក់សាំង Pfizer COVID-19

spot_img

និយតករផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសបានណែនាំថា អ្នកដែលមានប្រវតិ្តប្រតិកម្មអាឡាក់ហ្សីមិនគួរទទួលថ្នាំបង្ការ កូវីដ១៩ Pfizer-BioNTech’s នោះទេ បន្ទាប់ពីមនុស្សពីរនាក់ ត្រូវបានរាយការណ៍ពីផលប៉ះពាល់មិនល្អ នៅថ្ងៃចាប់ផ្តើមនៃការចាក់វ៉ាក់សាំងលើកដំបូង។
ចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងឲ្យប្រជាជនយ៉ាងច្រើន នៅថ្ងៃអង្គារម្សិលមិញនេះ ដែលជាប្រទេសនាំ មុខគេនៅលើពិភពលោក។ វ៉ាក់សាំងអង់គ្លេសចាប់ផ្តើម ចាក់ពីមនុស្សចំណាស់និងកម្មករនៅជួរមុខ។

នាយកផ្នែកវេជ្ជសាស្រ្តជាតិនៃសេវាសុខាភិបាលជាតិ លោក Stephen Powis បាននិយាយថា ការផ្តល់ការណែនាំត្រូវបានកែសម្រួល បន្ទាប់ពីបុគ្គលិកវេជ្ជសាស្រ្តជាតិ នៃសេវាសុខាភិបាលជាតិពីរនាក់ មានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងហើយ។

លោក Powisបាននិយាយថា “វាជារឿងធម្មតាចំពោះវ៉ាក់សាំងថ្មី ដែល MHRA (និយតករ) បានណែនាំជាមូលដ្ឋានថា អ្នកដែលមានប្រវតិ្តនៃប្រតិកម្មអាឡាក់ហ្សីមិនគួរទទួលការចាក់វ៉ាក់សាំងនេះទេ បន្ទាប់ពីមនុស្សពីរនាក់ ដែលមានប្រវត្តិប្រតិកម្មអាឡាក់ហ្សី បានប្រតិកម្មទៅនឹងវ៉ាក់សាំងកាលពីម្សិលមិញ”។ ប៉ុន្តែអ្នកទាំងពីរ បានជាសះស្បើយហើយ” ។

ទីភ្នាក់ងារនិយតករផលិតផលថ្នាំនិងថែទាំសុខភាព (MHRA) បាននិយាយថា ការណែនាំដល់អ្នកជំនាញថែទាំសុខភាព អំពីការប្រុងប្រយ័ត្នទុកជាមុន។ នាយកប្រតិបត្តិទីភ្នាក់ងារ MHRA លោកស្រី June Raine បាននិយាយថា ប្រតិកម្មមិនបានកើតឡើងឡើយ ដែលត្រូវបានអង្កេតនៅក្នុងការសាកល្បងនោះ។
លោកស្រីបានប្រាប់សមាជិកសភាថា ៖«កាលពីល្ងាចមិញ យើងកំពុងពិនិត្យមើល របាយការណ៍ពីរអំពីប្រតិកម្មអាឡាក់ហ្សី។ ក្រុមហ៊ុន Pfizer ចក្រភពអង់គ្លេស និងក្រុមហ៊ុន BioNTech មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×