Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសង្គមស៊ីវិលស្នើឲ្យធ្វើតេស្តជំងឺកូវីដ១៩ លើអ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាជិត ៤ម៉ឺននាក់ គឺកំពុងតែប្រឈម យ៉ាងខ្លាំង ពីការឆ្លងវីរុដ៏កាចសាហាវនេះ

spot_img

ភ្នំពេញ៖ អង្គការ សង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍រួមស្ដីពី ប្រទេសកម្ពុជា ៖ ភាពចាំបាច់ ដើម្បីការពារ អ្នកជាប់ឃុំពី ជំងឺកូវីដ១៩ ខណៈអ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាជិត ៤ម៉ឺននាក់ គឺកំពុងតែប្រឈម យ៉ាងខ្លាំង ពីការឆ្លងវីរុសកូវីដ១៩ ។

អង្គការ លើកលែង ទោស អន្តរជាតិ (Amnesty International) អង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) និងសម្ព័ន្ធខ្មែរ ជំរឿន និង ការពារ សិទ្ធិមនុស្ស លីកាដូ (LICADHO) សូមស្នើសុំឱ្យ រាជរដ្ឋាភិបាល កម្ពុជា ចាត់វិធានការ ឱ្យបានឆាប់ ដើម្បី ការពារសិទ្ធិ ទទួលបានសេវា សុខភាព របស់អ្នកជាប់ឃុំ ក្នុងពន្ធនាគារ មន្រ្តីពន្ធនាគារ និងសហគមន៍ នៅខាងក្រៅ ដោយការ ធ្វើតេស្ត រកមេរោគ កូវីដ១៩ ដោយប្រុងប្រយ័ត្ន សម្រាប់ អ្នកដែល នៅក្នុងពន្ធនាគារ អនុវត្ត វិធានការ អនាម័យ និងរក្សាគម្លាត សង្គម នៅក្នុងពន្ធនាគារ ប្រកបដោយប្រសិទ្ធភាព និងចាត់វិធានការ ភ្លាមៗ ដើម្បីកាត់បន្ថយភាព ចង្អៀតណែន នៅក្នុងពន្ធនាគារ ។

នៅរយៈពេល ប៉ុន្មានសប្ដាហ៍ ថ្មីៗនេះ មន្ត្រីពន្ធនាគារ ជាច្រើន ក្នុងនោះ មានឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដែលបាន ធ្វើតេស្ដ រកឃើញ មាន វិជ្ជមាន វីរុសកូវីដ១៩ ។ ដោយហេតុថា មន្រ្តីទាំងនេះ បានចុះទៅធ្វើការនៅ ពន្ធនាគារ ក្នុងពេល មួយដែល ពួកគាត់ អាចនឹងមាន ឆ្លងវីរុសនេះ រួចហើយនោះ ស្ថានភាពនេះ អាចបង្ក ជាហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺនេះ ទៅអ្នកជាប់ឃុំ ។ ដោយសារ ពន្ធនាគារ នៅក្នុង ប្រទេសកម្ពុជា មានភាពចង្អៀតណែនខ្លាំង កង្វះនូវការទទួលបាន សេវាថែទាំ និងព្យាបាលជំងឺ ក៏ដូចជា តម្រូវការ មូលដ្ឋាន ដូចជា សាប៊ូ និងទឹកស្អាត ដើម្បី អនុវត្តវិធានការ អនាម័យ អ្នកជាប់ឃុំ ក្នុងពន្ធនាគារ នៅកម្ពុជា ជិត ៤ម៉ឺននាក់ គឺកំពុងតែប្រឈម យ៉ាងខ្លាំង ពីការឆ្លងវីរុសកូវីដ១៩ ដែលអាច បណ្ដាល ឱ្យមានការ ស្លាប់បាត់បង់ ជីវិត ដោយសារ ការឆ្លងវីរុសនេះ ។

ខណៈដែល មន្ត្រីពន្ធនាគារ ជាង ២៥០នាក់ មកពី មណ្ឌលអប់រំកែប្រែទី១ ត្រូវបាន រាយការណ៍ថា បានធ្វើ តេស្តរកមេរោគ កូវីដ១៩ ប៉ុន្តែគ្មាន អ្នកជាប់ឃុំ ណាម្នាក់ នៅក្នុងពន្ធនាគារនេះ ត្រូវបាន ធ្វើតេស្ដ នោះទេ ទោះបីជា អ្នកទាំងនោះ អាចនឹងមាន ការប៉ះពាល់ ជាមួយនឹង ឯកឧត្ដម អគ្គនាយក ពន្ធនាគារ ដែលបាន រកឃើញ មានវិជ្ជមាន វីរុសកូវីដ១៩ ក៏ដោយ ។ ដោយសារ វីរុសកូរ៉ូណាជា ប្រភេទជំងឺ ដែលងាយ ឆ្លងតាមរយៈ ការប៉ះពាល់គ្នា ជាពិសេសនៅក្នុង បន្ទប់បិទជិត អាជ្ញាធរ អាចបង្កើត និងអនុវត្ត ផែនការ សកម្ម ដើម្បី តាមដាន ការឆ្លងវីរុសនេះ ដែលអាចកើត មានចំពោះ អ្នកជាប់ឃុំ ក្នុងពន្ធនាគារ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×